ការរញ្ជួយដីកម្រិត ៣.៣រ៉ិចទ័រ កើតឡើងនៅស្រុក A Luoi ក្នុងខេត្ត Thua Thien-Hue ភាគកណ្តាលប្រទេសវៀតណាម កាលពីព្រឹកថ្ងៃអាទិត្យទី ៨ កញ្ញា ឆ្នាំ២០២៤។
តាមការបញ្ជាក់ពីលោក Dang Van Hoa ប្រធានគណៈកម្មាធិការស្វែងរក ជួយសង្គ្រោះនិងបង្ការគ្រោះមហន្តរាយធម្មជាតិ ការរញ្ជួយដីកើតឡើងនៅម៉ោង៦:៤០នាទីព្រឹក ជាមួយជម្រៅប្រហែល ៨គីឡូម៉ែត្រ ប៉ុន្តែវារង្គើត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះ។
ជាធម្មតាការរញ្ជួយដីកម្រិតពី ៤ទៅ៤.៩ រ៉ិចទ័រ ត្រូវបានគេចាត់ថ្នាក់ថាស្រាល ចំណែក ៥ទៅ៥.៩ រ៉ិចទ័រជាកម្រិតមធ្យម ដែលមិនបង្កជាគ្រោះមហន្តរាយអ្វីទេ គ្រាដែលវៀតណាម ក៏ទទួលរងឥទ្ធិពលធ្ងន់ធ្ងរដោយសារព្យុះទីហ្វុង យ៉ាកជី ផងដែរ ដោយសម្លាប់មនុស្សចំនួន ២៤នាក់ និងរបួស ២២៩នាក់៕ VnExpress