ប្រទះឃើញសាកសព ៥នាក់ បន្ទាប់ពីមានរលកដ៏ធំមួយបោកបក់នៅឆ្នេរសមុទ្រអូស្ត្រាលី

ពិភពលោក
ថ្ថ្ងៃច័ន្ទ 21 មេសា 2025
ប្រទះឃើញសាកសព ៥នាក់ បន្ទាប់ពីមានរលកដ៏ធំមួយបោកបក់នៅឆ្នេរសមុទ្រអូស្ត្រាលី

រលកយក្សដ៏គ្រោះថ្នាក់បំផុតបានបោកបក់លើរដ្ឋភាគខាងកើតនៃប្រទេសអូស្ត្រាលីកាលពីថ្ងៃសៅរ៍ មេសា ក្រុមអ្នកយាមល្បាតតាមឆ្នេរបានរកឃើញសាកសព ៥នាក់។ ប្រធានអង្គការសប្បុរសធម៌ Surf Life Saving Australia លោក Adam Weir បានផ្តល់ដំបូន្មានដល់អ្នកទេសចរណ៍ដែលចង់សម្រាកលំហែកាយក្នុងតំបន់ឆ្នេរសមុទ្រទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់។

ប្រទះឃើញសាកសព ៥នាក់ បន្ទាប់ពីមានរលកដ៏ធំមួយបោកបក់នៅឆ្នេរសមុទ្រអូស្ត្រាលី

Adam Weir បានរំលឹកទៀតថា កាលពី ១០ ឆ្នាំមុន រលកយក្សបែបនេះវាបានសម្លាប់មនុស្សរហូតដល់ ៦៣០នាក់ឯណោះ ហេតុដូច្នេះហើយ ទើបលោកស្នើរសុំឲ្យមានអ្នកយាមល្បាតតាមឆ្នេរបន្ថែមទៀត ខណៈដែលគ្រោះធម្មជាតិនេះបានកើតឡើងក្នុងកំឡុងពេលថ្ងៃបុណ្យ Easter។

ប្រទះឃើញសាកសព ៥នាក់ បន្ទាប់ពីមានរលកដ៏ធំមួយបោកបក់នៅឆ្នេរសមុទ្រអូស្ត្រាលី