យ៉ាងហោចណាស់មនុស្ស ២៧បានស្លា.ប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅក្នុងប្រទេសបង់ក្លាដែសកាលពីថ្ងៃអាទិត្យ ខណៈដែលប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបានគប់គ្រាប់បែកដៃដើម្បីបំបែកហ្វូងបាតុកររាប់ម៉ឺននាក់ដែលអំពាវនាវឱ្យនាយករដ្ឋមន្ត្រី Sheikh Hasina លាលែងពីតំណែង។
ក្រសួងមហាផ្ទៃបានប្រកាសដាក់បម្រាមគោចរទូទាំងប្រទេសមិនកំណត់ចាប់ពីម៉ោង៦ល្ងាចតទៅ។ (1200 GMT) នៅថ្ងៃអាទិត្យនេះ ជាលើកដំបូងដែលវាបានចាត់វិធានការបែបនេះក្នុងអំឡុងពេលការតវ៉ានាពេលបច្ចុប្បន្នដែលបានចាប់ផ្តើមកាលពីខែមុន។
ភាពចលាចលដែលបានជំរុញឱ្យរដ្ឋាភិបាលបិទសេវាកម្មអ៊ីនធឺណិតគឺជាការសាកល្បងដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីការតវ៉ាដ៏សាហាវបានផ្ទុះឡើងបន្ទាប់ពី Hasina បានឈ្នះអាណត្តិទីបួននៅក្នុងការបោះឆ្នោតខែមករាដែលត្រូវបានធ្វើពហិការដោយគណបក្សជាតិនិយមបង់ក្លាដែសដែលជាបក្សប្រឆាំងដ៏សំខាន់៕