IMF ធ្វើកិច្ចព្រមព្រៀងថ្មីមួយក្នុងការពិនិត្យលើសំណើខ្ចីប្រាក់ពីអ៊ុយក្រែន ប្រមាណ ១៥,៦ពាន់លានដុល្លារ

ពិភពលោក
ថ្ថ្ងៃពុធ 31 ឧសភា 2023
IMF ធ្វើកិច្ចព្រមព្រៀងថ្មីមួយក្នុងការពិនិត្យលើសំណើខ្ចីប្រាក់ពីអ៊ុយក្រែន ប្រមាណ ១៥,៦ពាន់លានដុល្លារ

មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF កាលពីពេលថ្មីៗនេះបានធ្វើកិច្ចព្រមព្រៀងថ្មីមួយក្នុងការពិនិត្យលើសំណើខ្ចីប្រាក់ពីរដ្ឋាភិបាលអ៊ុយក្រែន ប្រមាណ ១៥,៦ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី CNA។

កិច្ចព្រមព្រៀងរវាង IMF និងអ៊ុយក្រែនននោះបានឈានដល់កម្រិតបុគ្គលិក ហើយវាអនុញ្ញាតឱ្យអ៊ុយក្រែនអាចប្រប្រាស់ប្រាក់ប្រមាណ ៩០០លានដុល្លារ តាមការអនុញ្ញាតិពីក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF។

IMF ធ្វើកិច្ចព្រមព្រៀងថ្មីមួយក្នុងការពិនិត្យលើសំណើខ្ចីប្រាក់ពីអ៊ុយក្រែន ប្រមាណ ១៥,៦ពាន់លានដុល្លារ

IMF លើកឡើងថា ការអនុវត្តរបស់អ៊ុយក្រែនក្រោមកម្មវិធីសេដ្ឋកិច្ចនៃការរៀបចំដ៏មានភាពរឹងមាំហើយលក្ខណៈវិនិច្ឆ័យនៃការអនុវត្តបរិមាណទាំងអស់ សម្រាប់គោលដៅនៅចុងខែមេសាត្រូវបានបំពេញតាមស្តង់ដារ។

សូមរម្លឹកថា មូលនិធិមួយនេះបានជួយបង្កើនកំណើន GDP របស់អ៊ុយក្រែនពី ១-៣% នៅក្នុងឆ្នាំ២០២៣។ ប៉ុន្តែបញ្ហាប្រឈមនានា រួមទាំងចំនួនមនុស្សធម៌ “ដ៏គួរឱ្យរន្ធត់” និងការបំផ្លិចបំផ្លាញពដោយសង្រ្គាមនៅតែបន្តមាន “ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច” ដដែល៕

IMF ធ្វើកិច្ចព្រមព្រៀងថ្មីមួយក្នុងការពិនិត្យលើសំណើខ្ចីប្រាក់ពីអ៊ុយក្រែន ប្រមាណ ១៥,៦ពាន់លានដុល្លារ