ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ដើម្បីពង្រឹងការអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិ និងភាពរឹងមាំនៃវិស័យឥណទានជនបទ គ្រឹះស្ថានឥណទានជនបទចំនួន ១០៥ ត្រូវបានលុបឈ្មោះចេញពីបញ្ជីរបស់ធនាគារជាតិនៃកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៣។ ទោះយ៉ាងណាគ្រឹះស្ថានឥណទានទាំងនោះមិនត្រូវបានបង្ហាញឈ្មោះទេ។
សូមបញ្ជាក់ថា គិតត្រឹមឆមាទី១ ឆ្នាំ២០២៣ គ្រឹះស្ថានឥណទានជនបទដែលទទួលបានវិញ្ញាបនបត្រពីធនាគារជាតិនៃកម្ពុជា បានផ្តល់ឥណទានដល់អតិថិជនសរុប ៨៤.២៣៦ គណនី ស្មើនឹង ១៧៧,៤ ប៊ីលានរៀល (៤៣,៧ លានដុល្លារអាមេរិក)៕