ADB ផ្តល់ហិរញ្ញប្បទានប្រាក់កម្ចីចំនួន ៥០លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 16 ធ្នូ 2022
ADB ផ្តល់ហិរញ្ញប្បទានប្រាក់កម្ចីចំនួន ៥០លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ

កម្មវិធីអភិវឌ្ឍលើវិស័យថាមពលរបស់កម្ពុជា នឹងត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយប្រាក់កម្ចីចំនួន៤០លានដុល្លារ ពីធនធាសម្បទានរបស់ ADB និងប្រាក់កម្ចីចំនួន ១០លានដុល្លារផ្សេងទៀតនឹងទទួលបានពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ក្រោមជំនួយហិរញ្ញវត្ថុបៃតងរបស់អាស៊ាន។

បើតាមសេចក្តីថ្លែងការណ៍មួយពី ADB កាលពីថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២២ ឱ្យដឹងថា សម្រាប់កម្មវិធីនេះគឺមានការគាំទ្រជាពិសេសចំពោះការផ្លាស់ប្តូរថាមពលរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីឆ្ពោះទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពលដែលអាចងាកចេញឆ្ងាយពីការប្រើប្រាស់ឥន្ធន:ហ្វូស៊ីល ។

ADB ផ្តល់ហិរញ្ញប្បទានប្រាក់កម្ចីចំនួន ៥០លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ

គួរបញ្ជាក់ថា ប្រាក់កម្ចីនេះ នឹងផ្តល់ការវិនិយោគទៅលើគម្រោង ដើម្បីលើកកម្ពស់បច្ចេកវិទ្យាថាមពលថ្មីៗ រួមទាំងការអភិវឌ្ឍលើប្រព័ន្ធផ្ទុកថាមពលដំបូង ដែលអាចភ្ជាប់ទៅកាន់បណ្តាញអគ្គិសនី នៅក្នុងប្រទេសថែមទៀត។ ហើយក៏រួមបញ្ចូលនូវការដាក់ប្រព័ន្ធភ្លើងបំភ្លឺផ្លូវ ដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការបំភ្លឺនៅទូទាំងក្រុង ក្នុងខេត្តកំពត និងខេត្តកែប ដើម្បីបង្ហាញពីការចូលរួមក្នុងការសន្សំសំចៃការចំណាយលើថាមពល និងអត្ថប្រយោជន៍ សម្រាប់វិស័យទេសចរណ៍ និងសុវត្ថិភាពសារធារណ:៕ រំចង់

ADB ផ្តល់ហិរញ្ញប្បទានប្រាក់កម្ចីចំនួន ៥០លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ