បើកផ្លូវថ្មី១ខ្សែតភ្ជាប់ពីតំបន់ព្រែកឯង មកចាក់អង្រែក្រោម ដើម្បីសម្រួលចរាចរណ៍ចេញចូល

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 31 ឧសភា 2024
បើកផ្លូវថ្មី១ខ្សែតភ្ជាប់ពីតំបន់ព្រែកឯង មកចាក់អង្រែក្រោម ដើម្បីសម្រួលចរាចរណ៍ចេញចូល

ផ្លូវថ្មីមួយខ្សែទៀតបង្កើតឡើងតភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ក្រោយស្ថាបនារួចនឹងអាចដោះស្រាយការកកស្ទះចរាចរណ៍កាន់តែប្រសើរ។ នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

បើកផ្លូវថ្មី១ខ្សែតភ្ជាប់ពីតំបន់ព្រែកឯង មកចាក់អង្រែក្រោម ដើម្បីសម្រួលចរាចរណ៍ចេញចូល

លោកអភិបាលបញ្ជាក់ថា ស្ពានកោះនរាក្រោយស្ថាបនាហើយ ដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ ចូលមកភ្នំពេញ បានប្រមាណ៣០ភាគរយប៉ុណ្ណោះ ដោយវានៅតែបង្កការកកស្ទះចរាចរណ៍ជៀសមិនរួច តែនៅពេលយើងបើកផ្លូវថ្មីនេះបន្ថែមទៀតតភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) វានឹងដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរឡើងមួយកំរិតទៀត៕ រំចង់

បើកផ្លូវថ្មី១ខ្សែតភ្ជាប់ពីតំបន់ព្រែកឯង មកចាក់អង្រែក្រោម ដើម្បីសម្រួលចរាចរណ៍ចេញចូល