លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលតុលាការកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ

ពិភពលោក
ថ្ថ្ងៃសុក្រ 31 ឧសភា 2024
លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលតុលាការកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរកឃើញថាមានពិរុទ្ធ ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីជួយដល់ការជាប់ឆ្នោតឆ្នាំ២០១៦ ហើយករណីនេះក៏ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកបានបង់ប្រាក់បំបិទមាត់ដល់តារាសិច Stormy Daniels នាំឱ្យលោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ។ នេះតាមការចុះផ្សាយរបស់ CNN នៅថ្ងៃសុក្រទី៣១ ខែឧសភា  ឆ្នាំ២០២៤ នេះ។

លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលតុលាការកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ

ដំណើរនីតិវិធីនេះចាប់ផ្ដើមពីឆ្នាំមុន ពេលដែលមេធាវីសង្កាត់ Manhattan លោក Alvin Bragg នៅខាងគណបក្្សប្រជាធិបតេយ្យ បានចោទប្រកាន់លោក ត្រាំ ជាមួយនឹងអំពើឧក្រិដ្ឋកម្មចំនួន៣៤ករណី ដោយចោទថា អ្នកនយោបាយគណបក្សសាធារណរដ្ឋរូបនេះ ព្យាយាម លាក់បាំងព័ត៌មានខុសឆ្គងនិងសកម្មភាពខុសច្បាប់ពីប្រជាជនអាមេរិក មុននិងក្រោយការបោះឆ្នោតឆ្នាំ២០១៦។

លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលតុលាការកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ

ក្រោយមកគណៈវិនិច្ឆ័យបានពិចារណាអស់រយៈពេលពីរថ្ងៃ ហើយក៏ប្រកាសសាលក្រម មុនម៉ោង៥ល្ងាចថ្ងៃព្រហស្បតិ៍ទី៣០ខែឧសភាថា លោក ត្រាំ ពិតជាមានកំហុសលើការចោទប្រកាន់ទាំងអស់មែន។ ចំពោះរឿងនេះលោក ត្រាំ បានប្រាប់ទៅអ្នកយកព័ត៌មានមួយរំពេចថា “នេះគឺជាការកាត់ក្តីដ៏ឃោរឃៅ និងគួរឱ្យអាម៉ាស់បំផុត។ សាលក្រមពិតនឹងធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកាដោយប្រជាជនអាមេរិក។ យើងនឹងបន្តប្រយុទ្ធ! យើងនឹងតស៊ូដល់ទីបញ្ចប់ ហើយយើងនឹងឈ្នះ”៕