
យ៉ាងហោចណាស់ ២២ នាក់បានស្លា.. និងជាង ១០០ នាក់ផ្សេងទៀតបានរងរបួស។ បន្ទាប់មកប្រធានាធិបតី ប្រទេសម៉ាដាហ្គាស្ការ លោក Andry Rajoelina បានរំលាយរដ្ឋាភិបាលរបស់លោក ដើម្បីឆ្លើយតបនឹងមហាបាតុកម្មជុំវិញបញ្ហាកង្វះខាតទឹក និងថាមពល ដែលប្រែជាស្លា..។ នេះបើតាមសេចក្ដីរាយការរបស់អង្គការសហប្រជាជាតិ

ការតវ៉ាដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន និងបន្តដល់ថ្ងៃច័ន្ទ ត្រូវបានដឹកនាំភាគច្រើនដោយយុវជន ដោយខឹងសម្បារចំពោះស្ថានភាពរស់នៅកាន់តែយ៉ាប់យ៉ឺននៅក្នុងរដ្ឋធានី Antananarivo ។

សូមបញ្ជាក់ថា ប្រទេស ម៉ាដាហ្គាស្ការ (Madagascar) ស្ថិតនៅទ្វីប អាហ្វ្រិក។វាជាកោះធំមួយនៅមហាសមុទ្រឥណ្ឌា ភាគខាងកើតទ្វីបអាហ្វ្រិក៕ SP
