ជិះម៉ូតូពីស្រែទៅផ្ទះ រន្ទះបាញ់ចំអស់សង្ខារនៅលើផ្លូវ និងផ្ទះ៤ខ្នងខូចខាតស្ទើរទាំងស្រុង

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 13 ឧសភា 2024
ជិះម៉ូតូពីស្រែទៅផ្ទះ រន្ទះបាញ់ចំអស់សង្ខារនៅលើផ្លូវ និងផ្ទះ៤ខ្នងខូចខាតស្ទើរទាំងស្រុង

ផ្ទះចំនួន៤ខ្នង បានប៉ើងនុងដួលដោយសារខ្យល់កន្ត្រាក់ និងប្រជាពលរដ្ឋម្នាក់បានស្លាប់នៅតាមដងផ្លូវក្រោយត្រូវរន្ទះបាញ់ពេលមេឃកំពុងភ្លៀងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៤និង៣០នាទីល្ងាច ស្ថិតនៅភូមិចំនួនពីរ គឺភូមិតានី និងភូមិថ្មី ស្រុកបវេល ខេត្តបាត់ដំបង។

ជិះម៉ូតូពីស្រែទៅផ្ទះ រន្ទះបាញ់ចំអស់សង្ខារនៅលើផ្លូវ និងផ្ទះ៤ខ្នងខូចខាតស្ទើរទាំងស្រុង

ប្រភពដំណឹងបានឱ្យដឹងថា នៅថ្ងៃកើតហេតុមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងបណ្ដាលឱ្យមានរន្ទះបាញ់ទៅលើប្រជាកសិករម្នាក់ឈ្មោះ ផា ណារ៉ាង់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិតានី ឃុំល្វា ស្រុកបវេល ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូឡើងពីស្រែ ដើម្បីត្រឡប់ទៅផ្ទះបណ្ដាលឱ្យស្លាប់ភ្លាមៗនៅតាមដងផ្លូវ។ រីឯនៅភូមិថ្មី ឃុំក្ដុលតាហែន ក៏មានភ្លៀងលាយខ្យល់កន្រ្តាក់បណ្ដាលឱ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន៤ខ្នងស្ទើរទាំងស្រុងផងដែរ៕

ជិះម៉ូតូពីស្រែទៅផ្ទះ រន្ទះបាញ់ចំអស់សង្ខារនៅលើផ្លូវ និងផ្ទះ៤ខ្នងខូចខាតស្ទើរទាំងស្រុង