ពុលនំប៉័ងសាច់៥៦០នាក់ មួយចំនួនកំពុងធ្ងន់ធ្ងរសង្គ្រោះបន្ទាន់ អាជ្ញាធរចុះត្រួតពិនិត្យកន្លែងលក់

ពិភពលោក
ថ្ថ្ងៃអង្គារ 7 ឧសភា 2024
ពុលនំប៉័ងសាច់៥៦០នាក់ មួយចំនួនកំពុងធ្ងន់ធ្ងរសង្គ្រោះបន្ទាន់ អាជ្ញាធរចុះត្រួតពិនិត្យកន្លែងលក់

មនុស្សចំនួន ៥៦០ នាក់ត្រូវបានចូលសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យភ្លាមៗ បន្ទាប់ពីរកឃើញថា ពួកគេសុទ្ទតែមានរោគសញ្ញានៃការពុលអាហារ ក្រោយទិញនំប៉័ងដាក់សាច់ នៅភោជនីយដ្ឋានមួយក្នុងខេត្ត Dong Nai ភាគខាងត្បូងប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយពីvnexpress ។

អាជ្ញាធរក្រុង Long Khanh បានបញ្ចាក់ឱ្យថា អ្នកពុលទាំង ៥៦០នាក់ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃច័ន្ទ ខណៈដែលអ្នកផ្សេងទៀតមានរោគសញ្ញាស្រាល ប៉ុន្តែពួកគេទៅមន្ទីរពេទ្យដើម្បីពិនិត្យ និងវិលត្រឡប់ទៅផ្ទះវិញ។ ក្នុងចំណោមអ្នករងគ្រោះមាន ១២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយជាង ២០០នាក់មានសភាពស្រាលនិងត្រូវគ្រូពេទ្យចេញវជ្ជបញ្ជាឱ្យទៅកាន់លំនៅឋានវិញរៀងៗខ្លួន។

ពុលនំប៉័ងសាច់៥៦០នាក់ មួយចំនួនកំពុងធ្ងន់ធ្ងរសង្គ្រោះបន្ទាន់ អាជ្ញាធរចុះត្រួតពិនិត្យកន្លែងលក់

លោក Le Quang Trung ប្រធាននាយកដ្ឋានសុខភាព Dong Nai បាននិយាយថា លទ្ធផលតេស្តឈាមពីកុមារបីនាក់ដែលមានជំងឺធ្ងន់ធ្ងរបង្ហាញថា មានការឆ្លងមេរោគ E. coli។ បាក់តេរីនេះច្រើនតែលេចឡើងក្នុងផលិតផលស្រស់ៗសាច់គោ ទឹកដោះគោស្រស់ ទឹកផ្លែឈើ ឈីស ផ្លែឈើស្រស់ និងបន្លែឆៅ។ រោគសញ្ញានៃការឆ្លងមេរោគ E. coli ជាធម្មតារួមមាន ចង្អោរ និងក្អួត និងរាគ។

ភោជនីយដ្ឋាន Bang banh mi បានបើកជាងមួយទសវត្សរ៍មកហើយស្ថិតនៅផ្លូវ Tran Quang Dieu នៃ Long Khanh លក់បាន ១,១០០នំកាលពីថ្ងៃកើតហេតុ។ ហើយគ្រឿងផ្សំត្រូវបានទិញពីអ្នកលក់រាយជុំវិញទីក្រុងនិងមិនមានកិច្ចសន្យាទេ។

ពុលនំប៉័ងសាច់៥៦០នាក់ មួយចំនួនកំពុងធ្ងន់ធ្ងរសង្គ្រោះបន្ទាន់ អាជ្ញាធរចុះត្រួតពិនិត្យកន្លែងលក់

យ៉ាងណាមិញភោជនីយដ្ឋានត្រូវបានផ្អាកសម្រាប់ការត្រួតពិនិត្យបន្ថែមទៀត។ ការត្រួតពិនិត្យបឋមបានបង្ហាញថា វាមិនស្របតាមស្តង់ដារសុវត្ថិភាពចំណីអាហារ។ ប៉ូលិសកំពុងតែស៊ើបអង្កេតរកមូលហេតុនៃការពុលអាហារនេះ។ ប៉ុន្តែមនុស្សជាច្រើនបានសន្មត់ថា វាគឺជាកម្ដៅដែលបណ្តាលឱ្យសារធាតុផ្សំត្រូវខូច បង្កើតលក្ខខណ្ឌបាក់តេរីលូតលាស់ និងរីករាលដាលបែបនេះ៕ 

ពុលនំប៉័ងសាច់៥៦០នាក់ មួយចំនួនកំពុងធ្ងន់ធ្ងរសង្គ្រោះបន្ទាន់ អាជ្ញាធរចុះត្រួតពិនិត្យកន្លែងលក់