ដំរីព្រៃចុះព្រេងទាត់ស្ត្រីខ្មែរម្នាក់ស្លាប់នៅក្នុងចម្ការកៅស៊ូប្រទេសថៃ

ពិភពលោក
ថ្ថ្ងៃពុធ 19 មិថុនា 2024
ដំរីព្រៃចុះព្រេងទាត់ស្ត្រីខ្មែរម្នាក់ស្លាប់នៅក្នុងចម្ការកៅស៊ូប្រទេសថៃ

ស្ត្រីខ្មែរម្នាក់ជាពលករបានស្លាប់នៅក្នុងចំការកៅស៊ូ ដោយសត្វដំរីព្រៃមួយក្បាលចូលមកអុកឡុកដេញជាន់ទាំងកំរោល កាលថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៤ នៅក្នុងស្រុកកែងហាងម៉េវ ខេត្តច័ន្ទបុរី ប្រទេសថៃ។

ដំរីព្រៃចុះព្រេងទាត់ស្ត្រីខ្មែរម្នាក់ស្លាប់នៅក្នុងចម្ការកៅស៊ូប្រទេសថៃ

ប្រភពដំណឹងបានឱ្យដឹងថា នៅមុនពេលកើតហេតុពួកគេទាំងអស់គ្នាមានចំនួន ៦នាក់ បានធ្វើដំណើរចូលទៅក្នុងចំការកៅស៊ូ ព្រមទាំងបានបែកផ្លូវគ្នាដើម្បីទៅចាក់យកជ័រកៅស៊ូ ពេលនោះក៏ស្រាប់តែឃើញមានដំរីព្រៃមួយក្បាលយ៉ាងធំថែមទាំងមានភ្លុក បានដេញពួកគេទាំងអស់គ្នារត់ប្រសេចប្រសាចហើយ ដំរីនោះក៏បានដេញតាមជនរងគ្រោះរហូតទាន់ដោយបានទាត់មួយជើង និងជាន់បន្ថែមរួចក៏រត់បន្តចូលទៅក្នុងព្រៃបាត់។ ភ្លាមៗនោះក៏រៀបចំបម្រុងនាំជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសលស្លាប់បាត់ទៅហើយ។

ដំរីព្រៃចុះព្រេងទាត់ស្ត្រីខ្មែរម្នាក់ស្លាប់នៅក្នុងចម្ការកៅស៊ូប្រទេសថៃ

ជនរងគ្រោះមានឈ្មោះ ស៊ីម សុគន្ធ អាយុ ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិរិទ្ធី ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានទៅធ្វើការងារជាកម្មករនៅក្នុងចំការកៅស៊ូនា ខេត្តច័ន្ទបុរី ប្រទេសថៃ៕

ដំរីព្រៃចុះព្រេងទាត់ស្ត្រីខ្មែរម្នាក់ស្លាប់នៅក្នុងចម្ការកៅស៊ូប្រទេសថៃ