អ្នកឧកញ៉ា សួរ វីរៈ រំលឹកគុណភរិយាដែលបានខំរុញច្រានឱ្យមានថ្ងៃនេះ ផ្ដើមចេញពីប្រាក់មួយពាន់ដុល្លារ

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 4 ធ្នូ 2023
អ្នកឧកញ៉ា សួរ វីរៈ រំលឹកគុណភរិយាដែលបានខំរុញច្រានឱ្យមានថ្ងៃនេះ ផ្ដើមចេញពីប្រាក់មួយពាន់ដុល្លារ

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស បានលើកឡើងក្នុងហ្វេសប៊ុកផ្លូវការរបស់លោកថា អរគុណឧត្តមភរិយាដែលតែងតែដើរតួជាប្រពន្ធ ជាម្តាយ ជាកូនប្រសារដ៏សែនល្អ មើលថែគ្រួសារដ៏តូចមួយនេះ។ អរគុណដែលតែងតែនៅក្បែរមើលថែ គាំទ្ររាល់ការសំរេចចិត្តគ្រប់កាល:ទេស:មិនថាមានឧបសគ្គអ្វីក៏ដោយ។អរគុណដែលព្រមទទួលយកវិថីជីវិតដែលផ្តើមចេញពីលុយ1,000$ ទាំងមិនដឹងថាមានរឿងអ្វីកើតឡើងថ្ងៃមុខ។ មកដល់ថ្ងៃនេះក៏នៅតែអរគុណដែលនៅតែយល់ព្រមគាំទ្រអោយបងបន្តអាជីវកម្មក្នុងភាពជាថ្នាក់ដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានចូលរួមជាថ្នាក់ដឹកនាំគ្រប់អាជីវកម្មទាំងអស់ Happy 19th anniversary។ ដែលការលើកឡើងបែបនេះទំនងជាចំថ្ងៃពិសេសណាមួយរបស់គ្រួសារអ្នកឧកញ៉ា។

អ្នកឧកញ៉ា សួរ វីរៈ រំលឹកគុណភរិយាដែលបានខំរុញច្រានឱ្យមានថ្ងៃនេះ ផ្ដើមចេញពីប្រាក់មួយពាន់ដុល្លារ

សូមរម្លឹកថា អ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស និងជាម្ចាស់រីសតជាច្រើនកន្លែងដូចជា កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) និងឧទ្យានបោះតង់គិរីរម្យ ព្រមទាំងរីសត ជាច្រើនកន្លែងទៀតនៅតាមបណ្តាខេត្តមួយចំនួន។ លោកត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។

ដោយឡែកបើតាមសេចក្តីប្រកាសព័ត៌មាន របស់សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ។ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស បានក្លាយជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្ម កម្ពុជា៕

អ្នកឧកញ៉ា សួរ វីរៈ រំលឹកគុណភរិយាដែលបានខំរុញច្រានឱ្យមានថ្ងៃនេះ ផ្ដើមចេញពីប្រាក់មួយពាន់ដុល្លារ