ប្រភពសូមមិនបញ្ចេញឈ្មោះទម្លាយរឿងគ្រួសារនិយមនៅក្នុងការិយាល័យភូមិបាលក្រុងច្បារមនដែលបានយកន្លែងបម្រើសេវ៉ាសាធារណៈរបស់រដ្ឋធ្វើដូចជាផ្ទះខ្លួនឯង បន្ទាប់ពីលោកប្រធានបង្កើតចំណងស្នេហ៍ជាមួយមន្ត្រីបានចំណងដៃក្មេងប្រុសចំនួនពីរនាក់។
ប្រភពដំណឹងបានឱ្យដឹងថា សកម្មភាពធ្វើការរបៀបគ្រួសារនិយមជាមួយស្ត្រីម្នាក់ជាមន្ត្រីកើតឡើងយ៉ូរឆ្នាំមកហើយរហូតដល់បច្ចុប្បន្នក្នុងលាភផលដែលបានពីការផ្ដល់សេវ៉ាគឺក្រុមមន្ត្រីផ្សេងទៀតមិនដែលទទួលបានចំណែកនោះទេ គ្រាដែលកិច្ចការបានប្រយោន៍នោះគេសម្ងំធ្វើយ៉ាងត្រជាក់ល្ហឹម។
ពួកគេបានឱ្យដឹងទៀតថា អគារធ្វើការដូចជាផ្ទះទៅហើយព្រោះស្ត្រីនោះតែងតែយកកូនៗរបស់ខ្លួន សម្ភារៈក្មេងលេង អង្រឹង និងចានឆ្នាំង មកដាក់រាយប៉ាយគ្មានសណ្ដាប់ធ្នាប់មិនសមជាកន្លែងធ្វើការងារ ពិសេសទំនាក់ទំនងរវាងបុរសស្ត្រីពីរនាក់បង្កើតបានក្មេងៗមកនេះដែលមន្ត្រីរាជការជាច្រើននាក់នៅក្រុងច្បារមនបានដឹង។ (ព័ត៌មានបឋម) ទស្សនាវីដេអូពេញ https://fb.watch/mJjQAi_0et/?mibextid=cr9u03