សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តកំពង់ឆ្នាំង ដែលមានលោក គូរ ដារាប្រធានប្រតិបត្តិ ព្រមទាំងអស់លោកលោកស្រីសមាជិកសមាជិកការ និងអាជ្ញាធមូលដ្ឋាន បាននាំយកសម្ភារៈសិក្សា សម្លៀកបំពាក់ នំចំណី និងថវិកាមួយចំនួន ទៅចែកជូនសិស្សានុសិស្សសរុបចំនួន ១០០នាក់ នៅក្នុងសាលាបឋមសិក្សាដំណាក់កកោះស្ថិតក្នុងភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
លោក គូ ដារា បានឱ្យដឹងថា ដោយមើលឃើញពីស្ថានភាពសិស្សានុសិស្សនៅក្នុងសាលាជួបប្រទះនូវខ្វះខាតទើបខាងលោកបានគៀគបងប្អូនក្នុងក្រុម១៥៧នាំយកអំណោយមកចែកជូននៅពេលនេះដើម្បីជាការរួមចំណែកជម្រុញដល់ការខំប្រឹងប្រែងរៀនសូត្ររបស់កុមារនៅនឹងមូលដ្ឋាននេះ។
លោក គូដារា ក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រអោយបានពូកែក្លាយទៅជាកូនល្អ សិស្សល្អ ដើម្បីជាធនធានជួយនៅក្នុងសង្គម។
លោក ប៊ុត សប្បាយ មេឃុំដំណាក់កកោះនិងលោក គង់គឿន នាយកសាលាបឋមសឹក្សាដំណាក់កកោះបានគោរថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តកំពង់ឆ្នាំងក៏ដូចជាសប្បុរសជននានា ដែលតែងតែជួយលើកស្ទួយដល់វិស័យអប់រំនៅក្នុងមូលដ្ឋាន។
សូមបញ្ជាក់ថា សិស្សទាំង១០០នាក់ ទទួលបានសៀវភៅសរសេរ ២ក្បាល ប៉ិច២ដើមខ្មៅដៃ២ដើម អាវយឺត១ ទឹកដោះគោ១កំប៉ុងនំមួយកញ្ចប់ និងថវិការមួយចំនួន។ នៅក្នុងនោះគ្រូៗ៤នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ អាវស១ សៀវភៅ៥ក្បាល ប៉ិច១ប្រអប់ និងថវិការ២ម៉ឺនរៀលនិងប្រជាការពារ៣នាក់ផងដែរ៕ សុក្ខារិន