ដោយសារតែស្ថានភាពផ្លូវលេខ ៣០៣ ឬក៏គេហៅផ្លូវក្រវាត់ព្រំដែន កើតជង្ហុក ក្បាលថ្ម និងរអិលពិបាក់ធ្វើដំណើរពេក ស្ត្រីម្នាក់អាយុ ២២ឆ្នាំ និងសាច់ញាតិព្យាយាមជិះទូកមកសម្រាលកូននៅមន្ទីរពេទ្យបង្អែកស្រុកមណ្ឌលសីមា មិនទាន់ពេលក៏សម្រាលនៅលើទូកតែម្ដងកាលពីព្រឹកថ្ងៃសុក្រទី១៩ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុង។ វីដេអូ
ប្រភពដំណឹងបានឱ្យដឹងថា ពេលសម្រាលហើយ សាច់ញាតិបានទៅហៅពេទ្យឆ្មបមកជួយកាត់ទងសុខនៅលើទូកដែលបានចតនៅលើច្រាំងព្រែកកោះប៉ោ ហើយនាំយកម្ដាយនិងទារកទៅសម្រាកនៅពេទ្យ។ ស្រ្តីជាម្តាយឈ្មោះ ឆន សាឡឹង អាយុ ២២ឆ្នាំ សម្រាកូនទី២ ភេទប្រុស រស់នៅចំនុចខណាំខៀវ(តំបន់ព្រំដែនខ្មែរថៃ) ភូមិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
បើតាមបុរសជាប្ដីឈ្មោះ មុត មករា អាយុ ៤២ឆ្នាំ មានមុខរបរជាកម្មករធ្វើចំការ បានឱ្យដឹងថា កូនរបស់លោកសម្រាលតាំងតែពីកំពុងធ្វើលើទូកវេលាទាបភ្លឺ…សម្លេង។
សូមរម្លឹកថា ផ្លូវ ៣០៣ ឬគេហៅផ្លូវក្រវាត់ព្រំដែនមានប្រវែង ៦៨ម៉ែត្រ កំពុងខូចខាតខ្លាំងកើតជាជង្ហុក ក្បាលថ្ម និងរអិល ស្ថិតនៅលើខ្នងភ្នំជាប់បន្ទាត់ព្រំដែនខ្មែរថៃ តភ្ជាប់ពីភូមិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង ទៅដល់ចំណុចថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលនៅអមសងខាងផ្លូវនោះមានភូមិអាករប្រជាពលរដ្ឋ ពិសេសគ្រួសារកងទ័ព ចំការដំណាំចម្រុះ ដីព្រៃរបស់រដ្ឋ និងមូលដ្ឋានយោធាជាហូរហែ៕ តាពេជ្រ