ក្រោយតានតឹងទើបដឹង CEO ក្រុមហ៊ុន TikTok ធ្លាប់ជាបុគ្គលិកហាត់ការនៅក្រុមហ៊ុន Facebook រយៈពេល៥ឆ្នាំ

ពិភពលោក
ថ្ថ្ងៃអង្គារ 28 មីនា 2023
ក្រោយតានតឹងទើបដឹង CEO ក្រុមហ៊ុន TikTok ធ្លាប់ជាបុគ្គលិកហាត់ការនៅក្រុមហ៊ុន Facebook រយៈពេល៥ឆ្នាំ

ថ្មីៗនេះលោក Shou Zi Chew ត្រូវបានគេស្គាល់ថាជាបុគ្គលដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត បន្ទាប់ពីគាត់បានលេចវត្តមាននៅចំពោះមុខសភារបស់សហរដ្ឋមអាមេរិកដើម្បីនិយាយការពារ TikTok ក្នុងការប្រឆាំងជាមួយនឹងការចោទប្រកាន់អំពីបញ្ហាអសន្តិសុខ និងចារកម្មនៅលើទឹកដីសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក បានអំពាវនាវឱ្យមានការហាមឃាត់មិនឱ្យប្រើប្រាស់កម្មវិធី TikTok ក្នុងរយ:ប៉ុន្មានថ្ងៃមកនេះ ដោយសារតែមានការព្រួយបារម្ភអំពីកម្មវិធីបណ្តាញសង្គម ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមេ ByteDance មានមូលដ្ឋាននៅទីក្រុប៉េកាំង ប្រទេសចិន ជុំវិញការបង្កហានិភ័យដល់សន្តិសុខជាតិ។

ក្រោយតានតឹងទើបដឹង CEO ក្រុមហ៊ុន TikTok ធ្លាប់ជាបុគ្គលិកហាត់ការនៅក្រុមហ៊ុន Facebook រយៈពេល៥ឆ្នាំ

លោក Shou Zi Chew បានដឹកនាំក្រុមហ៊ុន TikTok ចាប់តាំងពីឆ្នាំ ២០២១ មកមុនពេលវាបានក្លាយជាកម្មវិធីបណ្តាញសង្គមដែលមានច្រើនជាងគេបំផុតរបស់ពិភពលោកកាលពីឆ្នាំមុនជាមួយនឹងចំនួនទាញយកសរុប ៦៧២ លានដង ខណ:កម្មវិធីនេះក៏មានអ្នកប្រើប្រាស់ច្រើនជាង១៥០ លាននាក់ នៅក្នុងសហរដ្ឋអាមេរិកផងដែរ។

លោក Chew បានកើតនៅក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ ១៩៨៣។ លោកបានចូលរៀននៅវិទ្យាល័យឥស្សរជនមួយ មុនពេលបន្តការសិក្សានៅសាកលវិទ្យាល័យ College London ដែលជាកន្លែងគាត់ទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច។ 

ក្រោយតានតឹងទើបដឹង CEO ក្រុមហ៊ុន TikTok ធ្លាប់ជាបុគ្គលិកហាត់ការនៅក្រុមហ៊ុន Facebook រយៈពេល៥ឆ្នាំ

ក្រោយមកទៀតលោក Chew បានសម្រេចចិត្តទៅបន្តការសិក្សានៅក្នុងចក្រភពអង់គ្លេសរហូតដល់គាត់អាចទទួលបាន MBA ពីសាកលវិទ្យាល័យ Harvard ក្នុងឆ្នាំ ២០១០ ហើយបានក្លាយជាបុគ្គលិកហាត់ការម្នាក់នៅក្នុងក្រុមហ៊ុនចាប់ផ្តើមថ្មី Facebook អស់រយ:ពេល ៥ឆ្នាំ។ បន្ទាប់មកលោក Chew បានចូលរួមជាមួយក្រុមហ៊ុនបណ្តាក់ទុក DST Global ហើយដោយសារតែមានភាពស្ទាត់ជំនាញទៅលើភាសាចិនគាត់ត្រូវបានផ្តល់ទំនុកចិត្តឱ្យក្លាយជាផ្នែកធំមួយនៃក្រុមហ៊ុនដើម្បីផ្តោតទៅលើដៃគូប្រទេសចិន។នេះបើតាមការចុះផ្សាយពី Wall Street Journal៕