តារាសម្ដែងតួ “ប៉ាវចិន” ក្នុងរឿងតុលាការមុខដែក អាយុ ៧៣ឆ្នាំ រួមរិតដោយជំងឺធ្ងន់ធ្ងរជាច្រើន

ពិភពលោក
ថ្ថ្ងៃអង្គារ 31 ធ្នូ 2024
តារាសម្ដែងតួ “ប៉ាវចិន” ក្នុងរឿងតុលាការមុខដែក អាយុ ៧៣ឆ្នាំ រួមរិតដោយជំងឺធ្ងន់ធ្ងរជាច្រើន

តារាសម្ដែងជើងយូរលោក Jin Chao-chun ហៅ ប៉ាវចិន ក្នុងរឿង “តុលាការមុខដែក” បុរសរូបនេះកើតនៅឆ្នាំ ១៩៥១ បានឆ្លងកាត់រឿងរ៉ាវជាច្រើនពីបុរសមិនស្គាល់មុខរហូតក្លាយជាតារាក្នុងវិស័យសិល្បៈចិន។ 

ជីវិតចុងក្រោយរបស់គាត់មានជំងឺជាច្រើនរួមមាន សម្ពាធឈាមខ្ពស់ ជំងឺជាតិស្ករក្នុងឈាម ភាពធាត់ និងការគេងមិនដកដង្ហើម។ នៅឆ្នាំ ២០១៧ គាត់បានទទួលការវះកាត់ដុំសាច់ក្នុងខួរក្បាល ហើយសុខភាពស្រាប់តែធ្លាក់ចុះ។ 

តារាសម្ដែងតួ “ប៉ាវចិន” ក្នុងរឿងតុលាការមុខដែក អាយុ ៧៣ឆ្នាំ រួមរិតដោយជំងឺធ្ងន់ធ្ងរជាច្រើន

លោក Jin Chao-chun តាំងពីក្មេងមកលោកមិនមានលក្ខខណ្ឌអំណោយផលច្រើនទេ។ រូបរាងធម្មតា និងរូបរាងកាយមិនធម្មតារបស់គាត់បានធ្វើឲ្យគាត់ជួបប្រទះការលំបាកជាច្រើននៅពេលចូលក្នុងឧស្សាហកម្មកម្សាន្តដែលមានការប្រកួតប្រជែង។ បន្ទាប់ពីបញ្ចប់ការសិក្សា Jin Chao-chun បានចូលបម្រើការងារនៅស្ថានីយទូរទស្សន៍មួយ ប៉ុន្តែនៅតែមិនអាចគេចផុតពីការលំបាកផ្នែកហិរញ្ញវត្ថុ។ គាត់រស់នៅក្នុងស្ថានភាពលំបាកគ្មានផ្ទះផ្ទាល់ខ្លួន ហើយត្រូវប្រឹងប្រែងរកប្រាក់ចិញ្ចឹមជីវិត។

តារាសម្ដែងតួ “ប៉ាវចិន” ក្នុងរឿងតុលាការមុខដែក អាយុ ៧៣ឆ្នាំ រួមរិតដោយជំងឺធ្ងន់ធ្ងរជាច្រើន

គាត់ប្រមូលបទពិសោធន៍ដោយស្ងៀមស្ងាត់ ហើយតែងតែត្រៀមខ្លួនទទួលយកឱកាស។ រហូតដល់ឆ្នាំ ១៩៩៣ ដែលអាជីពរបស់លោកមានចំណុចរបត់ដ៏សំខាន់មួយ។ នៅពេលដែលគាត់បានឮអំពីគម្រោងភាពយន្ត Justice Pao ផលិតដោយតៃវ៉ាន់ គាត់ដឹងថានេះគឺជាឱកាសដ៏ល្អមួយដើម្បីផ្លាស់ប្តូរជោគវាសនានិងការបញ្ជាក់ពីទេពកោសល្យ។ ភាពយន្ត Justice Pao ឆ្នាំ ១៩៩៣ ទទួលបានជោគជ័យគួរឲ្យភ្ញាក់ផ្អើល។ ដំបូងឡើយ ផលិតករគ្រោងនឹងថតត្រឹមតែ ១៥ភាគប៉ុណ្ណោះ ប៉ុន្តែក្រោយមកការងារនេះបានទទួលការស្រលាញ់ពីមហាជន និងបន្តរហូតដល់ ២៥០ភាគ។ 

តារាសម្ដែងតួ “ប៉ាវចិន” ក្នុងរឿងតុលាការមុខដែក អាយុ ៧៣ឆ្នាំ រួមរិតដោយជំងឺធ្ងន់ធ្ងរជាច្រើន

តារាសម្ដែងវ័យចំណាស់បាននិយាយថា ទោះបីជាលោកដើរតួមួយចំនួនផ្សេងទៀតក្នុងអាជីពរបស់គាត់ក៏ដោយ ប៉ុន្តែបន្ទាប់ពីបានដើរតួជាប៉ាវចិន គាត់លែងចាប់អារម្មណ៍នឹងតួអង្គផ្សេងទៀតទៀតហើយ។ រហូតមកដល់ពេលនេះលោកបានថតរឿង Justice Pao ដល់ទៅជាង ៧០០ភាគ៕

តារាសម្ដែងតួ “ប៉ាវចិន” ក្នុងរឿងតុលាការមុខដែក អាយុ ៧៣ឆ្នាំ រួមរិតដោយជំងឺធ្ងន់ធ្ងរជាច្រើន