ផ្ទះយេហោ Sky ម៉ាស្សាមានបម្រើសេវ៉ាផ្លូវភេទកំពុងធ្វើសកម្មភាពនៅខណ្ឌបឹងកេងកង

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 25 មីនា 2023
ផ្ទះយេហោ Sky ម៉ាស្សាមានបម្រើសេវ៉ាផ្លូវភេទកំពុងធ្វើសកម្មភាពនៅខណ្ឌបឹងកេងកង

ប្រភពដំណឹងបានឱ្យដឹងថា ផ្ទះយេហោ Sky ម៉ាស្សាមានសេវ៉ាបម្រើផ្លូវភេទកំពុងធ្វើសកម្មភាពនៅផ្ទះលេខ១៧ ផ្លូវលេខ៣៩៨ ភូមិទី៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ វីដេអូ https://fb.watch/jxuI0H-Lsd/?mibextid=cr9u03

ប្រភពបានឱ្យដឹងទៀតថា ទីតាំងខាងលើបើកដូចនេះយូរមកហើយ ដោយធ្វើសកម្មភាពផ្សព្វផ្សាយលើហ្វេសបុុកផេករបស់ខ្លួននូវរូបភាពនារីស្រស់ស្អាតស្លៀកពាក់សិចស៊ីចាំបម្រើភ្លៀវដោយសរសេររៀបរាប់អំពីសេវ៉ាកម្មខ្លះៗនិងដាក់លេខទូរសព្ទទំនាក់ទំនងព័ត៌មាន ប៉ុន្តែពេលដែលអតិថិជនខលសួរគឺគេណែនាំឱ្យទៅដល់កន្លែងផ្ទាល់ទើបរៀបរាប់ប្រាប់អំពីកញ្ចប់សេវ៉ាកម្មមានជម្រើស ដែលតម្លៃទាបបំផុត ១៣០ដុល្លារក្នុងរយៈពេល ៧៥នាទីនិងមានក្រុមស្ត្រីវៀតណាមជាអ្នកបម្រើសេវ៉ា (សម្លេង)។

ផ្ទះយេហោ Sky ម៉ាស្សាមានបម្រើសេវ៉ាផ្លូវភេទកំពុងធ្វើសកម្មភាពនៅខណ្ឌបឹងកេងកង

ទាក់ទងករណីនេះម្ចាស់សម្លេងជាបុគ្គលិកចាំស្វាគមន៍ភ្ញៀវនៅផ្ទះ Sky message ខាងលើមិនមានការបញ្ជាក់ទេ បន្ទាប់ពីទទួលសារសំណួរពីក្រុមការងារ 1Post ចំនួនពីរដង ដោយឃើញសញ្ញាគ្រីសទទួលតែមិនឆ្លើយតប។

ចំណែកលោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថាក្រោយទទួលដំណឹងនេះកម្លាំងនគរបាលខណ្ឌបានចុះទៅសួរនាំគេបង្ហាញអាជ្ញាបណ្ណ និងបានពិនិត្យហើយឃើញថាកន្លែងធម្មតាទេ។ ពេលខ្លះវាពិបាក់ថាតើការលួចលាក់ជាក់ស្ដែងវាយ៉ាងមេចអីយ៉ាងមេចឹងទៅ។ បើសិនជាយើងធ្វើការជាលក្ខណៈស្រាវជ្រាវជាក់ស្ដែងទាល់តែមានគោលការណ៍ពីព្រះរាជអាជ្ញាត្រឹមត្រូវ។ លោក សីហា បញ្ជាក់ថា ប៉ុន្តែមិនអីទេខាងខណ្ឌនៅតែបន្តតាមដាននឹងស្រាវជ្រាវបន្ថែមបើឃើញលក្ខណៈខុសច្បាប់សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់តែម្ដង។

ផ្ទះយេហោ Sky ម៉ាស្សាមានបម្រើសេវ៉ាផ្លូវភេទកំពុងធ្វើសកម្មភាពនៅខណ្ឌបឹងកេងកង

ចំណែកលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង មិនទាន់អាចសុំការបញ្ជាក់បាននៅឡើយបន្ទាប់ពីក្រុមការងារ 1Post ផ្ញើសារសំណួរផង ខលផងតាមបណ្ដាញតេឡេក្រាមតែលោកមិនទទួលនិងឆ្លើយតប។ 

នេះជាព័ត៌មានបឋមហើយ 1Post នឹងព្យាយាមសាកសួរអ្នកដែលពាក់ព័ន្ធបន្ថែម ដើម្បីជម្រាបជូនព័ត៌មានលម្អិតដល់ប្រិយមិត្តនៅវគ្គក្រោយបន្តទៀត៕

ផ្ទះយេហោ Sky ម៉ាស្សាមានបម្រើសេវ៉ាផ្លូវភេទកំពុងធ្វើសកម្មភាពនៅខណ្ឌបឹងកេងកង