ព្ព្យុះសង្ឃរា នឹងជះឥទ្ធិពលដល់កម្ពុជាចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែកញ្ញា សូមតោងប្រយ័ត្ន

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 5 កញ្ញា 2024
ព្ព្យុះសង្ឃរា នឹងជះឥទ្ធិពលដល់កម្ពុជាចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែកញ្ញា សូមតោងប្រយ័ត្ន

ព្យុះទី១១ ឈ្មោះយ៉ាកជី (Yagi) បានវិវត្តន៍ទៅជាព្យុះសង្ឃរា នឹងមានឥទ្ធិពលលើខ្យល់មូសុង់និរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាបគ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា។

ព្ព្យុះសង្ឃរា នឹងជះឥទ្ធិពលដល់កម្ពុជាចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែកញ្ញា សូមតោងប្រយ័ត្ន

ចាប់ពីថ្ងៃទី៥ ខែកញ្ញា ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នឹងធ្វើឱ្យនៅតាមតំបន់វាលទំនាបនឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម ៤,៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៥៥%។

ព្ព្យុះសង្ឃរា នឹងជះឥទ្ធិពលដល់កម្ពុជាចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែកញ្ញា សូមតោងប្រយ័ត្ន

តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម ៣.៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ព្រះវិហ ស្ទឹងត្រែង ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០%។

ព្ព្យុះសង្ឃរា នឹងជះឥទ្ធិពលដល់កម្ពុជាចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែកញ្ញា សូមតោងប្រយ័ត្ន

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿន មធ្យម ៦,៥ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៣០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ១ ម៉ែត្រ និងកម្ពស់មធ្យមអតិបរិមា ២,៥ម៉ែត្រ៕

ព្ព្យុះសង្ឃរា នឹងជះឥទ្ធិពលដល់កម្ពុជាចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែកញ្ញា សូមតោងប្រយ័ត្ន