ការបរិច្ចាកនេះបានធ្វើឡើងកាលពីថ្ងៃទី៩ មីនា ២០២៣ ត្រីគល់រាំងទាំង៤ក្បាលនោះ មានទម្ងនដូចជា ទម្ងន់ ១៥គីឡូក្រាម ចំនួនពីរក្បាល ទម្ងន់ ១៧គីឡូក្រាម ចំនួន ១ក្បាល និងទម្ងន់ ២១គីឡូក្រាមចំនួន១ក្បាល។
ត្រីគល់រាំងទាំងបួនក្បាលនេះគឺអ្នកនេសាទនេសាទឧស្សាហកម្មដាយត្រីនៅគន្លងទី៤D បរិច្ចាកឱ្យគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គនឹងត្រូវលែងចូលទៅក្នុងធម្មជាតិវិញ នាពេលសមស្រប ក្នុងរដូវទឹកតំឡើងនាឆ្នាំក្រោយ៕