គណ:រដ្ឋមន្ត្រីថៃអនុម័តជំនួយទឹកប្រាក់ចំនួន ៧,៦ពាន់លានបាត (២១៥លានដុល្លារ) ដើម្បីផ្តល់ជូនការធានាលើតម្លៃកៅស៊ូ សម្រាប់កសិករ ១,៦ លាននាក់ ដែលបានចុះបញ្ជីជាមួយអាជ្ញាធរកៅស៊ូរបស់ប្រទេស។ នេះបើតាមការផ្សាយសារព័ត៌មាន VNA ។
នៅក្នុងសេចក្តីថ្លែងការណ៍បានឱ្យដឹងថា វិធានការថ្មីចុងក្រោយនេះ គឺជាដំណាក់កាលទីបួនហើយនៃផែនការដែលរដ្ឋាភិបាលថៃបានសន្យាជួយធានាដល់ប្រាក់ចំណូលរវាងកម្មករចៀរកៅស៊ូ និងម្ចាស់ចម្ការ។
យ៉ាងណាមិញសម្រាប់ការធានាលើតម្លៃ សម្រាប់រដូវកាលឆ្នាំ ២០២២-២០២៣ នេះ នឹងត្រូវគ្របដណ្តប់ទៅលើកសិករកៅស៊ូ ចំនួន ១,៦ លាននាក់ ជាមួយនឹងផ្ទៃដីដាំកៅស៊ូចំនួន ១៨,២ លាន រ៉ៃ(២ ៩១២ហិកតា) ។ នេះបើតាមការឱ្យដឹងពីគណ:កម្មាធិការកៅស៊ូថៃ។
មិនតែប៉ុណ្ណោះ សម្រាប់កម្មវិធី ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយធនាគាររដ្ឋសម្រាប់កសិកម្ម និងសហរកណ៍កសិកម្មនេះ នឹងត្រូវផ្តល់ជូនជាសំណងត្រលប់ទៅវិញ ប្រសិនបើតម្លៃទីផ្សារកៅស៊ូធ្លាក់ចុះក្រោមតម្លៃគោល ដែលរដ្ឋាភិបាលដាក់ជូន៕