
កម្លាំងទាហ៊ានឈុតខ្មៅថៃ នៅថ្ងៃអង្គារ ប្រកាសបង្កើនភាពតឹងរ៉ឹងចំពោះជនជាតិថៃឆ្លងកាត់ទៅធ្វើការនៅកាស៊ីណូប៉ោយប៉ែត គ្រប់ច្រកទ្វារនៅខេត្តស្រះកែវ ចាប់ពីម៉ោង ៨ព្រឹកថ្ងៃនេះ រហូតដល់មានការផ្លាស់ប្តូរ។

ពួកគេបានផ្ញើលិខិតទៅអគ្គនាយកអន្តោប្រវេសន៍ខេត្តស្រះកែវ ទាក់ទងវិធានការត្រួតពិនិត្យច្រកព្រំដែនអចិន្ត្រៃយ៍បណ្តោះអាសន្នសម្រាប់ពាណិជ្ជកម្មជាដើម នៅតំបន់ព្រំដែនខេត្តស្រះកែវ ដើម្បីបង្កើនវិធានការសន្តិសុខតាមព្រំដែនកម្ពុជា-ថៃ។
ជាពិសេសនៅក្នុងខេត្តស្រះកែវ ដែលមានច្រកព្រំដែនសំខាន់ៗមួយចំនួន ដូចជា ច្រកព្រំដែនអចិន្ត្រៃយ៍ អារញ្ញប្រាថេត ស្រុកខ្លងលឿក និងច្រកព្រំដែនពាណិជ្ជកម្មបណ្តោះអាសន្នផ្សេងទៀត ក្នុងតំបន់។

ក្នុងនោះមានការបញ្ជាឱ្យអង្គភាពទទួលបន្ទុកតំបន់ព្រំដែន បង្កើនភាពតឹងរ៉ឹងក្នុងការគ្រប់គ្រងបុគ្គលិកថៃគ្រប់ប្រភេទដែលធ្វើការនៅកន្លែងល្បែងស៊ីសង និងកន្លែងកម្សាន្តគ្រប់ប្រភេទក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា មិនឱ្យធ្វើដំណើរចេញពីប្រទេសថៃ តាមច្រកព្រំដែនក្នុងខេត្តស្រះកែវ។
ពោលគឺក្រុមមគោលដៅសំខាន់គឺជនជាតិថៃទាំងអស់ដែលជាបុគ្គលិកកាស៊ីណូ និងកន្លែងកម្សាន្តគ្រប់ប្រភេទក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។ ប្រភព៖ Khaosod English
