វីរៈប៊ុនថាំផ្ដល់សេវ៉ាកម្មបញ្ញើទំនិញទៅមកប្រទេសថៃនិងវៀតណាម ដឹកជូនដល់ផ្ទៈពុំចាំបាច់បារម្ភពីការរៀបចំឯកសារ និងប្ដូររថយន្ត

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 1 មីនា 2023
វីរៈប៊ុនថាំផ្ដល់សេវ៉ាកម្មបញ្ញើទំនិញទៅមកប្រទេសថៃនិងវៀតណាម ដឹកជូនដល់ផ្ទៈពុំចាំបាច់បារម្ភពីការរៀបចំឯកសារ និងប្ដូររថយន្ត

ក្រុមហ៊ុនវិរៈ ប៊ុនថាំ បានប្រកាសឱ្យដឹងថា ខ្លួនកំពុងបើកដំណើរការផ្ដល់ជូនសេវាកម្មដឹកអ្នកដំណើរនិងបញ្ញើទំនិញអន្តរជាតិទៅមកសម្រាប់ប្រទេសថៃនិងវៀតណាម ឈានមុខគេតែមួយគត់នៅប្រទេសកម្ពុជា។ 

ក្រុមហ៊ុនមួយនេះក៏បានប្រកាសឱ្យដឹងទៀតថា អតិថិជនពុំចាំបាច់បារម្ភពីការរៀបចំឯកសារ និងប្ដូររថយន្តនៅព្រំដែននោះទេ។ សម្រាប់ការបញ្ញើទំនិញអន្តរជាតិគឺរហ័សទាន់ចិត្ត និងដឹកជញ្ជូនដល់ផ្ទះទៀតផង។ ពោលគឺភាគីក្រុមហ៊ុនជាអ្នករៀបចំនីតិវិធីជូនតែម្ដង។

វីរៈប៊ុនថាំផ្ដល់សេវ៉ាកម្មបញ្ញើទំនិញទៅមកប្រទេសថៃនិងវៀតណាម ដឹកជូនដល់ផ្ទៈពុំចាំបាច់បារម្ភពីការរៀបចំឯកសារ និងប្ដូររថយន្ត

បើតាមទស្សនវិស័យរបស់លោក សួរ វីរៈ អគ្គនាយកក្រុមវិរៈប៊ុនថាំ Express & Tour បានលើកឡើងថា ដើម្បីជម្រុញវិស័យដឹកជញ្ជូននិងបញ្ញើទំនិញនេះគឺក្រុមហ៊ុនបានផ្ដល់សេវាកម្មមិនរើសអើង ទាំងអតិថិជនជាពលរដ្ឋផ្ទាល់និងក្រុមហ៊ុនបញ្ញើផ្សេងៗ ធ្វើយ៉ាងណាបើកទូលាយសម្រាប់តម្រូវការអាជីវកម្មរបស់ពួកគេ ក្នុងនាមយើងជាក្រុមហ៊ុនមានបណ្ដាញនិងសាខាច្រើនឈានមុខគេនៅកម្ពុជា ដែលបច្ចុប្បន្នក្រុមហ៊ុនបញ្ញើជាច្រើនបានផ្ញើទំនិញតាមរយៈក្រុមហ៊ុនវីរៈប៊ុនថាំបន្តទៅឱ្យអតិថិជនរបស់ពួកគេ។ 

វីរៈប៊ុនថាំផ្ដល់សេវ៉ាកម្មបញ្ញើទំនិញទៅមកប្រទេសថៃនិងវៀតណាម ដឹកជូនដល់ផ្ទៈពុំចាំបាច់បារម្ភពីការរៀបចំឯកសារ និងប្ដូររថយន្ត

សូមបញ្ជាក់ថា ក្រុមហ៊ុនវីរៈប៊ុនថាំ មានសាខាបញ្ញើទំនិញជិត១ពាន់កន្លែងនៅក្នុងប្រទេសកម្ពុជា រួមទាំងប្រទេសថៃនិងវៀតណាម គ្រាដែលមានក្រុមហ៊ុនដឹកជញ្ជូននិងបញ្ញើផ្សេងទៀតជាច្រើនកំពុងដំណើរការផងដែរ។

វីរៈប៊ុនថាំផ្ដល់សេវ៉ាកម្មបញ្ញើទំនិញទៅមកប្រទេសថៃនិងវៀតណាម ដឹកជូនដល់ផ្ទៈពុំចាំបាច់បារម្ភពីការរៀបចំឯកសារ និងប្ដូររថយន្ត

ដើម្បីកាន់តែងាយស្រួលលោកអ្នកអាចទាញយកកម្មវិធីដែលមាននៅក្នុងApp របស់ក្រុមហ៊ុនសម្រាប់ការកក់សំបុត្រ និងផ្ញើទំនិញ ដោយវាយពាក្យថា VET Express លោកអ្នកនឹងអាចប្រតិបត្តការងារជាមួយក្រុមហ៊ុនបានភ្លាម។ សម្រាប់ព័ត៌មានបន្ថែមអាចខលទៅកាន់លេខ (081 911 911) វីដេអូ  https://fb.watch/i_-6VVNm0Z/?mibextid=v7YzmG

វីរៈប៊ុនថាំផ្ដល់សេវ៉ាកម្មបញ្ញើទំនិញទៅមកប្រទេសថៃនិងវៀតណាម ដឹកជូនដល់ផ្ទៈពុំចាំបាច់បារម្ភពីការរៀបចំឯកសារ និងប្ដូររថយន្ត