រថយន្តវីរៈប៊ុនថាំដឹកម៉ូតូរត់ពន្ធ កាលពីជាង១ខែមុន ជាប្រភពសមត្ថកិច្ចស្វែងរកដល់ទីតាំងលក់

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 29 កញ្ញា 2025
រថយន្តវីរៈប៊ុនថាំដឹកម៉ូតូរត់ពន្ធ កាលពីជាង១ខែមុន ជាប្រភពសមត្ថកិច្ចស្វែងរកដល់ទីតាំងលក់

ម៉ូតូរត់ពន្ធខុសច្បាប់ ១៥១គ្រឿង ត្រូវបានកម្លាំងនាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ ធ្វើការបង្ក្រាបនៅលើទីតាំង ៩កន្លែងផ្សេងគ្នាក្នុងភូមិសាស្ត្រស្រុកមេមត់ កាលថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២៥ គ្រាកន្លងទៅម៉ូតូមួយចំនួនធ្លាប់បានដឹកជញ្ជូនចែកចាយបន្តតាមរយៈរថយន្តក្រុមហ៊ុនបញ្ញើទំនិញវីរៈប៊ុនថាំ ទើបឈានដល់ក្ដាប់រកឃើញមុខសញ្ញាបន្ត។

រថយន្តវីរៈប៊ុនថាំដឹកម៉ូតូរត់ពន្ធ កាលពីជាង១ខែមុន ជាប្រភពសមត្ថកិច្ចស្វែងរកដល់ទីតាំងលក់

ប្រភពព័ត៌មាន 1Post ទទួលបានឱ្យដឹងថា ដោយមានស៊ើបអង្កេតច្បាស់លាស់ពីកម្លាំងគយចល័តនៃក្រុមការងារនាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស ទើបសុំការសហការសម្របសម្រួលពីសមត្ថកិច្ចពាក់ព័ន្ធធ្វើកិច្ចការនេះ។ ប្រភពបានបន្តឱ្យដឹងទៀតថា សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវតាមរយ:ការឃាត់រថយន្តរបស់ក្រុមហ៊ុន វីរ:ប៊ុនថាំ ដែលបានដឹកម៉ូតូគេចពន្ធចំនួន ០៤គ្រឿង កាលពីជាង ១ខែមុន បំណងនាំយកទៅរាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើការសួរនាំអ្នកបើកបរបានឆ្លើយសារភាពថា ខ្លួនពិតជាបានដឹកចេញពីទីតាំងលក់ម៉ូតូខាងលើប្រាកដមែន។

រថយន្តវីរៈប៊ុនថាំដឹកម៉ូតូរត់ពន្ធ កាលពីជាង១ខែមុន ជាប្រភពសមត្ថកិច្ចស្វែងរកដល់ទីតាំងលក់

ទាក់ទងការដឹកជញ្ជូនម៉ូតូរត់ពន្ធនេះអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានឱ្យ 1Post ដឹងថា រឿងចាស់នោះកើតឡើងជាង ១ខែមកហើយដោះស្រាយចប់ មិនពាក់ព័ន្ធករណីបង្ក្រាបម៉ូតូថ្មីៗនេះទេ។ កាលនោះជាកំហុសបច្ចេសទេសរបស់ភ្នាក់ងារ ដោយក្រុមហ៊ុនពុំមានគោលការណ៍ឱ្យទទួលបញ្ញើម៉ូតូដោយឥតកាតគ្រីឡើយ។ សម្លេង

រថយន្តវីរៈប៊ុនថាំដឹកម៉ូតូរត់ពន្ធ កាលពីជាង១ខែមុន ជាប្រភពសមត្ថកិច្ចស្វែងរកដល់ទីតាំងលក់

សូមបញ្ជាក់ថា ម៉ូតូរត់ពន្ធទាំងមុននិងក្រោយសមត្ថកិច្ចជំនាញតម្រូវឱ្យម្ចាស់របស់ទៅបំពេញបែបបទបង់ពន្ធទើបអាចយកមកដាក់តាំងលក់បានឡើងវិញ ដោយមុនការបង្ក្រាបនេះមន្ត្រីគយអះអាងថា ធ្លាប់ហៅណែនាំអប់រំច្រើនដងដែរ នៅតែមានអ្នកបំពាន។ 

រថយន្តវីរៈប៊ុនថាំដឹកម៉ូតូរត់ពន្ធ កាលពីជាង១ខែមុន ជាប្រភពសមត្ថកិច្ចស្វែងរកដល់ទីតាំងលក់

ដោយឡែកករណីផ្សេងមិនពាក់ព័ន្ធរឿងខាងលើទាក់ទងការដឹកទំនិញជារបស់ប្រើប្រាសធន់ស្រាល និងម្ហូបអាហារចំណីចំណុកមួយចំនួនត្រូវបានគេខ្សឹបខ្សៀវមកថា មានការគប់គិតគ្នាធ្វើតាមរបៀបកណ្ដៀរពូន (ដឹកម្ដងបន្តិចៗ) ក្រោមរូបភាពប្រជាជនយកមកប្រើប្រាស់ហូបចុក តែជាអាជីវកម្មដែលមានឈ្មួញនៅពីក្រោយ៕ តាពេជ្រ

រថយន្តវីរៈប៊ុនថាំដឹកម៉ូតូរត់ពន្ធ កាលពីជាង១ខែមុន ជាប្រភពសមត្ថកិច្ចស្វែងរកដល់ទីតាំងលក់