រកឃើញករណីទី២ ជំងឺផ្តាសាយបក្សីកំពុងកើតលើឪពុករបស់កុមារីដែលបានស្លាប់នៅព្រៃវែង

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 24 កុម្ភៈ 2023
រកឃើញករណីទី២ ជំងឺផ្តាសាយបក្សីកំពុងកើតលើឪពុករបស់កុមារីដែលបានស្លាប់នៅព្រៃវែង

បន្ទាប់កុមារីអាយុ ១១ឆ្នាំម្នាក់ បានស្លាប់កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយជំងឺផ្ដាសាយបក្សីឥលូវបានឆ្លងមកបុរសជាឳពុក។ នេះបើតាមសេចក្ដីប្រកាសរបសើក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ វីដេអូ https://fb.watch/iZBB0Sje7k/

ក្នុងសេចក្ដីប្រកាសនោះបានបញ្ជាក់ថា នៅក្នុងចំណោមវត្ថុសំណាកមនុស្សទាំង ១២នាក់ដែលក្រុមការងារបានចុះប្រមូល និងស្រាវជ្រាវ ឃើញថាមាន ១សំណាកដែលមានផ្ទុកជំងឺផ្តាសាយបក្សី នោះគឺឪពុករបស់កុមារីរងគ្រោះដែលបានបាត់បង់ជីវិតនោះតែម្តង។

រកឃើញករណីទី២ ជំងឺផ្តាសាយបក្សីកំពុងកើតលើឪពុករបស់កុមារីដែលបានស្លាប់នៅព្រៃវែង

បុរសជាឳពុកនោះមានអាយុ ៤៧ឆ្នាំ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងស្ថានភាពសុខភាពរបស់គាត់នៅមិនទាន់ចេញរោគសញ្ញាអ្វីគួរឱ្យកត់សម្គាល់នៅឡើយ។

សូមរម្លឹកថា នេះជាករណីឆ្លងទី២ហើយ បន្ទាប់ពីប្រទេសកម្ពុជាមិនបានរកឃើញវត្ថមានជំងឺនេះអស់រយៈពេល ៩ឆ្នាំកន្លងមក។ ជាមួយគ្នានេះ ក្រសួងអប់រំបានអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវលាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាតមុន និងក្រោយពេលបរិភោគអាហារ និងបន្ទាប់ពីប៉ះពាល់ជាមួយបសុបក្សី ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺ ឬងាប់និងរាល់សត្វបក្សីដែលយកមកធ្វើជាម្ហូបអាហារសម្រាប់បរិភោគត្រូវចម្អិនឱ្យបានឆ្អិនល្អ៕

រកឃើញករណីទី២ ជំងឺផ្តាសាយបក្សីកំពុងកើតលើឪពុករបស់កុមារីដែលបានស្លាប់នៅព្រៃវែង