នាយកដ្ឋានជំងឺឆ្លងកម្ពុជា នៅល្ងាចថ្ងៃទី១៣ សីហា ២០២២ បានឱ្យដឹងថា នៅប្រទេសចិនរកឃេីញផ្ទុះជំងឺឡានយ៉ា និងបានឆ្លងទៅអ្នកជំងឺចំនួន៣៥នាក់ នៅខេត្តសានតុង និងខេត្តហឺណាន។
ជំងឺឡានយ៉ានេះបង្កឡេីងដោយវីរុសឈ្មោះ ហេនីប៉ា (Henipavirus) ។ គេសង្ស័យឆ្លងមកពីប៉ះពាល់ជាមួយសត្វព្រៃជាពិសេសកណ្តុរព្រៃនិងប្រភេទសត្វកកេរ។
រោគសញ្ញា: គ្រុនក្តៅ ក្អក អស់កំលាំង មិនឃ្លានអាហារ គ្រាប់ឈាមស និងប្លាកែតថយចុះ ។ មិនមានភស្តុតាងឆ្លងពីមនុស្សទៅមនុស្សទេនិងមិនមានឱសថព្យាបាល និងវ៉ាក់សាំងទេ។ អត្រាស្លាប់បង្កឡេីងដោយជំងឺ ឡានយ៉ានេះ ខ្ពស់ជាងជំងឺ កូវីដ-១៩៕ 1Post