លោក Richard Marles រដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយថាក្រសួងការពារជាតិអូស្ត្រាលី នឹងដកកា មេរ៉ាដែលផលិតដោយចិនចេញពីការិយាល័យរបស់ខ្លួន ជុំវិញការព្រួយបារម្ភអំពីចារកម្ម។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មានស៊ីអិនអិនកាលពីថ្ងៃសុក្រទី១០កុម្ភៈ ឆ្នាំ២០២៣។
ការកើតបារម្ភនេះត្រូវបានលើកឡើងដោយសមាជិកព្រឹទ្ធសភាលោក JamesPaterson មកពីគណបក្សសេរីនិយម បាននិយាយកាលពីថ្ងៃពុធថា លោកបានធ្វើសវនកម្មលើឧបករណ៍សុវត្ថិភាពផលិតដោយចិន ដែលកំពុងប្រើប្រាស់នៅក្នុងបរិវេណអគាររដ្ឋាភិបាលអូស្ត្រាលី បានរកឃើញឧបករណ៍ចំនួន ៩១៣ រួមទាំងកាមេរ៉ាប្រព័ន្ធគ្រប់គ្រងការចូលប្រើ និង intercoms ដែលផលិតដោយសហគ្រាសរដ្ឋចិន Hikvision និង Dahua។
ក្រុមហ៊ុនទាំងនេះមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយបក្សកុម្មុយនិស្តចិនហើយពួកគេស្ថិតនៅក្រោមច្បាប់ស៊ើបការណ៍ជាតិរបស់ប្រទេសចិន ដែលតម្រូវឱ្យក្រុមហ៊ុន និងបុគ្គលទាំងអស់សហការដោយសម្ងាត់ជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ចិន ប្រសិនបើមានការស្នើសុំ ។
លោក Paterson ដែលជារដ្ឋមន្ត្រីស្រមោលផ្នែកសន្តិសុខអ៊ីន ធឺណិតនិងប្រឆាំងការជ្រៀតជ្រែកពីបរទេសបាន ជំរុញឱ្យរដ្ឋាភិបាលទីក្រុងកង់បេរ៉ាប្រញាប់ដកកាមេរ៉ាសុវត្ថិភាពទាំងនោះចេញជាបន្ទាន់។
នៅពេលសួរអំពីការព្រួយបារម្ភរបស់រដ្ឋាភិបាលអូស្ត្រាលីចំពោះកាមេរ៉ាដែលផលិតដោយចិនអ្នកនាំពាក្យក្រសួង ការបរទេសទីក្រុងប៉េកាំងបាននិយាយថា ប្រទេសចិនប្រឆាំងនឹង ការបង្កើតសន្តិសុខជាតិការរំលោភបំពានអំ ណាចរដ្ឋនិងទង្វើដែលរើសអើង និងគាបសង្កត់ក្រុមហ៊ុនចិន៕