ប្រជាជនអូស្ត្រាលីរងគ្រោះដោយទឹកជំនន់បានចាប់ផ្តើមវិលត្រលប់ទៅផ្ទះរបស់ពួកគេវិញនៅថ្ងៃព្រហស្បតិ៍នេះនៅពេលដែលមេឃចាប់ផ្ដេីមស្រឡះមេឃ ហើយអាជ្ញាធរបានបង្កើនកិច្ចខិតខំប្រឹងប្រែងបោសសម្អាត ប៉ុន្តែទោះជាយ៉ាងណាពលរដ្ឋនៅតាមតំបន់ខ្លះត្រូវបានបញ្ជាឲ្យជម្លៀសខ្លួនចេញដោយសារកម្រិតទឹកនៅទីនោះនៅតែបន្តកើនឡើង។
ភ្លៀងធ្លាក់ឥតឈប់អស់រយៈពេល ៥ថ្ងៃជាប់គ្នាដែលជាភ្លៀងធ្លាក់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាងកន្លះសតវត្សរ៍មកនេះ បានឲ្យបាក់ច្រាំងទន្លេ, លិចលង់ផ្ទះ, ផ្លូវថ្នល់, ស្ពាន និងកសិដ្ឋាន ព្រមទាំងបានកាត់ផ្តាច់ទីក្រុងនានាពីតំបន់ដទៃនៅភាគខាងកើតប្រទេសអូស្ត្រាលី។
មនុស្សជាង ៤ម៉ឺននាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនទៅតំបន់មានសុវត្ថិភាព ហើយបុរសពីរនាក់បានស្លាប់បន្ទាប់ពីរថយន្តរបស់ពួកគេជាប់នៅក្នុងទឹកជំនន់។ ក្នុងនោះប្រហែល ៤០%ពលរដ្ឋអូស្ត្រាលីចំនួន ២៥លាននាក់ បានរងផលប៉ះពាល់ពីប្រព័ន្ធអាកាសធាតុអាក្រក់បែបនេះ៕