ស្ងាត់ៗប្រេងឥន្ទនៈនៅកម្ពុជាហក់ឡើងថ្លៃក្នុងរយៈពេល ១០ថ្ងៃក្នុងខែកុម្ភៈ នេះ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 1 កុម្ភៈ 2023
ស្ងាត់ៗប្រេងឥន្ទនៈនៅកម្ពុជាហក់ឡើងថ្លៃក្នុងរយៈពេល ១០ថ្ងៃក្នុងខែកុម្ភៈ នេះ

ការលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពីថ្ងៃទី០១-១០ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រេងសាំងធម្មតាតម្លៃលក់ ៤,៥០០រៀលក្នុងមួយលីត្រ និងម៉ាស៊ូត ៤,៦៥០រៀល។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។

នៅក្នុងនោះក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជននិងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាគឺចំនួន ៦,៥ សេនដុល្លារក្នុង ១លីត្រ។

ស្ងាត់ៗប្រេងឥន្ទនៈនៅកម្ពុជាហក់ឡើងថ្លៃក្នុងរយៈពេល ១០ថ្ងៃក្នុងខែកុម្ភៈ នេះ

បើតាមមន្រ្តីក្រសួងពាណិជ្ជកម្ម មូលហេតុដែលធ្វើឱ្យថ្លៃប្រេងលើទីផ្សារអន្តរជាតិឡើងឬចុះព្រោះការផ្គត់ផ្គង់និងតម្រូវការបែងចែកទៅតាមតំបន់ព្រមទាំងនយោបាយរបស់អង្គការនៃក្រុមប្រទេសនាំប្រេងចេញ (OPEC) ជាដើម៕

ស្ងាត់ៗប្រេងឥន្ទនៈនៅកម្ពុជាហក់ឡើងថ្លៃក្នុងរយៈពេល ១០ថ្ងៃក្នុងខែកុម្ភៈ នេះ