សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ប្រេងសាំង និងម៉ាស៊ូតនឹងរក្សាតម្លៃនេះចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា តម្លៃប្រេងសាំងធម្មតាលក់រាយ បានបន្តធ្លាក់ថ្លៃនៅត្រឹម ៤១០០រៀលក្នុងមួយលីត្រ ពោលធ្លាក់ចុះ ១០០រៀល បើធៀបនឹងរយៈពេល១០ថ្ងៃមុន ខណៈប្រេងម៉ាស៊ូតក៏បន្តធ្លាក់ថ្លៃផងដែរ នៅត្រឹម ៤៤៥០រៀលក្នុងមួយលីត្រ ពោលធ្លាក់ចុះ ២០០រៀល៕