ឆេះរថយន្តដឹកប្រេងក្រុមហ៊ុន សូគីមិច កំពុងផ្ទេរចូលស៊ីទែននៅក្នុងការាស់សាំង ក្រុមហ៊ុន លីម ឡុង ទាំងកណ្ដាលយប់

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 1 កុម្ភៈ 2023
ឆេះរថយន្តដឹកប្រេងក្រុមហ៊ុន សូគីមិច កំពុងផ្ទេរចូលស៊ីទែននៅក្នុងការាស់សាំង ក្រុមហ៊ុន លីម ឡុង ទាំងកណ្ដាលយប់

ឆេះរថយន្តដឹកប្រេងឥន្ទនៈក្រុមហ៊ុន សូគីមិច គ្រាដែលកំពុងបង្ហូរចូលស៊ីទែននៅក្នុងការាស់សាំងយេហោក្រុមហ៊ុន លីម ឡុង កាលពីរាត្រីម៉ោង ២ឈានចូលថ្ងៃទី១ កុម្ភះ ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បង្កឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងលង់លក់នឹងដំណេក ប្រាប់ឱ្យសមត្ថកិច្ចជួយ។

ឆេះរថយន្តដឹកប្រេងក្រុមហ៊ុន សូគីមិច កំពុងផ្ទេរចូលស៊ីទែននៅក្នុងការាស់សាំង ក្រុមហ៊ុន លីម ឡុង ទាំងកណ្ដាលយប់

ប្រភពដំណឹងបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកប្រេងឥន្ទនៈចំណុះ២៦០០០លីត្រ របស់ក្រុមហ៊ុន សូគីមិច មួយគ្រឿងម៉ាកហ៊ីយ៉ិនដាយ ពណ៌ក្រហម-ស ពាក់ស្លាកលេខព្រះសីហនុ 3A-5920 បានកំពុងបូមប្រេងចូលទៅស៊ីទែនស្តុកនៅក្នុងការ៉ាស់សាំង លីមឡុង នោះក៏ស្រាប់តែសាំងបានខ្ទាតប៉ះចំក្បាលប៊ូស៊ីម៉ាស៊ីនបូមបង្កជាអគ្គីភ័យឆាបឆេះតែម្ដង។

ឆេះរថយន្តដឹកប្រេងក្រុមហ៊ុន សូគីមិច កំពុងផ្ទេរចូលស៊ីទែននៅក្នុងការាស់សាំង ក្រុមហ៊ុន លីម ឡុង ទាំងកណ្ដាលយប់

ម្ចាស់ការាស់សាំងខាងលើត្រូវបានគេដឹងថា ជារបស់គ្រួសារលោក ង៉ុយ ហៀង អាយុ ៥៧ឆ្នាំ និងប្រពន្ធឈ្មោះ ខ្គូវ អីម  អាយុ ៥៣ឆ្នាំ រស់នៅទីតាំងកន្លែងកើតហេតុ។

សម្ភារដែលខូចខាត ឆេះកង់ក្រោយរថយន្តចំនួន ៤គ្រាប់ ឆេះម៉ាស៊ីនបូមសាំង ១គ្រឿង ឆេះទុយោបូមសាំង ៧ម៉ែត្រ ហើយមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់មនុស្សទេ។ តែអ្វីដែលគេកើតឆ្ងល់គឺរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន សូគីមិច តែទៅទម្លាក់ប្រេងនៅការាស់ក្រុមហ៊ុនយេហោ លីមឡុង ទៅវិញ។

ឆេះរថយន្តដឹកប្រេងក្រុមហ៊ុន សូគីមិច កំពុងផ្ទេរចូលស៊ីទែននៅក្នុងការាស់សាំង ក្រុមហ៊ុន លីម ឡុង ទាំងកណ្ដាលយប់

ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៤គ្រឿង មានរថយន្តស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ១គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកសំរោងទង១គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ១គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលក្រុងច្បារមន ១គ្រឿង ដោយបានប្រើប្រាស់ទឹកអស់ចំនួន ៤រថយន្តទើបអាចគ្រប់គ្រងស្ថានការណ៍បាន៕ តាពេជ្រ

ឆេះរថយន្តដឹកប្រេងក្រុមហ៊ុន សូគីមិច កំពុងផ្ទេរចូលស៊ីទែននៅក្នុងការាស់សាំង ក្រុមហ៊ុន លីម ឡុង ទាំងកណ្ដាលយប់