ការចំណាយសម្រាប់បុណ្យចូលឆ្នាំចិន នៅប្រទេសថៃ អាចនឹងកើនឡើងរហូតដល់ ១៣,៦% គឺ៤៥ពាន់លានបាត ឬ ប្រមាណ ១,៣៦ពាន់លានដុល្លារ ដែលជាអត្រាខ្ពស់បំផុតក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ។
កាសែត Bangkokpost បានបង្ហាញថា កាលពីឆ្នាំទៅការចំណាយសម្រាប់បុណ្យចូលឆ្នាំចិនមានប្រមាណ ៣៩,៦ពាន់លានដុល្លារ ស្របពេលគ្រានោះប្រទេសចិននៅមិនទាន់បើកច្រកព្រំដែននៅឡើយ។
ចំណែកលោក Thanavath Phonvichai នាយកសកលវិទ្យាល័យ University of Thai Chamber of Commerce បានថ្លែងថា បុណ្យចូលឆ្នាំចិនសារនេះនឹងមានប្រជាប្រិយភាពខ្លាំងបំផុត ខណៈការចំណាយប្រចាំឆ្នាំវិញអាចកើនឡើងដល់ ១៣,៦% ខ្ពស់បំផុតសម្រាប់រយៈពេល១៥ឆ្នាំចុងក្រោយនេះ។
គួររម្លឹកថា រដ្ឋាភិបាលថៃរំពឹងទុកថាអាចនឹងទទួលបានភ្ញៀវទេសចរណ៍ចិនយ៉ាងតិច ៥លាននាក់នៅក្នុងឆ្នាំនេះដោយរំពឹងថា ត្រីមាសតំបូងនឹងទទួលបានប្រហែល ៣០០ ០០០នាក់សិន៕