
កងទ័ពភូមិន្ទថៃបានបដិសេធជាផ្លូវការនូវរបាយការណ៍មិនពិតដែលថា កងកម្លាំងថៃបានរឹបអូសប្រាសាទព្រះវិហារដោយជោគជ័យ ដោយចាត់ទុកព័ត៌មាននោះ ជាព័ត៌មានក្លែងក្លាយ ព្រោះកម្លាំងថៃឆ្លើយតបតែការឈ្លានពានរបស់កម្ពុជា (គ្រាដែលខ្លួនឯងអ្នកឈ្លានពាន បែមកចោទគេ)។

លោក Col Ritcha Suksuwanon អ្នកនាំពាក្យរងកងទ័ពជើងគោក បានបញ្ជាក់កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីបញ្ជាការកងទ័ពថា ប្រតិបត្តិការយោធាថៃត្រូវបានកំណត់យ៉ាងតឹងរ៉ឹងចំពោះសកម្មភាពសងសឹកលើគោលដៅយោធាកម្ពុជា ហើយមានតែនៅក្នុងតំបន់ដែលត្រូវបានទន្ទ្រានកាន់កាប់ដោយកងកម្លាំងកម្ពុជា។

លោកបញ្ជាក់ថា សកម្មភាពរបស់កងទ័ពមិនមែនសំដៅកាន់កាប់ទីតាំងវប្បធម៌ ឬជម្លោះទេ ប៉ុន្តែផ្តោតតែលើការការពារយោធា និងការពារព្រំដែន ដើម្បីឆ្លើយតបនឹងការឈ្លានពានរបស់កម្ពុជា៕ The Nation Thailand
