
ការិយាល័យស៊ើបអង្កេតកណ្តាល (CIB) របស់ប៉ូលីសថៃបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា ជនណាដែលវាយពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសថៃ ត្រូវប្រឈមមុខនឹងការផាកពិន័យតាមផ្លូវច្បាប់ ដោយសង្កត់ធ្ងន់ថា ខណៈដែលប្រជាជនថៃមានស្នេហាជាតិ ពួកគេមិនគួរងាកទៅរកអំពើខុសច្បាប់នោះទេ។

ការព្រមាននេះធ្វើឡើងចំពេលមានភាពតានតឹងរវាងប្រទេសថៃ និងកម្ពុជាកើនឡើង បន្ទាប់ពីមានរបាយការណ៍អំពីការវាយលើជនជាតិខ្មែរដែលរស់នៅក្នុងប្រទេសថៃ។

សមត្ថកិច្ចខាងលើក៏បានលើកឡើងពីព័ត៌មានក្លែងក្លាយជាច្រើនដែលកំពុងចែករំលែកតគ្នាលើករណីវាយជនជាតិខ្មែរ និងអំពាវឱ្យបញ្ឈប់ជាបន្ទាន់ដែលអាចប្រឈមទៅនឹងទោសទណ្ឌ៕
