ការដែលថៃប្រើ F-16 ឈ្លានពានកម្ពុជា បើអាមេរិករកឃើញរំលោភកិច្ចព្រមព្រៀងនឹងចាត់វិធានការ

ពិភពលោក
ថ្ថ្ងៃសុក្រ 25 កក្កដា 2025
ការដែលថៃប្រើ F-16 ឈ្លានពានកម្ពុជា បើអាមេរិករកឃើញរំលោភកិច្ចព្រមព្រៀងនឹងចាត់វិធានការ

បន្ទាប់ពីយោធាថៃឈ្លានពានកម្ពុជាតាមជើងគោកមិនបានសម្រេច ស្រាប់តែបញ្ចេញយន្តហោះចម្បាំង F-16 ជាច្រើនគ្រឿង មកវាយប្រហារចំលើវត្តអារាម ប្រាសាទព្រះវិហារ និងមណ្ឌលសុខភាព កាលពីទី២៤ ខែកក្កដា ឆ្នាំ២០២៥ ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល គ្រាដែលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លា ដែលថៃបានរំលោភច្បាប់អន្តរជាតិបង្កជាហានិភ័យដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ការដែលថៃប្រើ F-16 ឈ្លានពានកម្ពុជា បើអាមេរិករកឃើញរំលោភកិច្ចព្រមព្រៀងនឹងចាត់វិធានការ

ក្រសួងការពារជាតិកម្ពុជាបានអំពាវនាវជាពិសេសដល់សហរដ្ឋអាមេរិកឱ្យស៊ើបអង្កេតលើការប្រើប្រាស់យន្តហោះ F-16 របស់ថៃក្នុងការវាយប្រហារ ហើយឱ្យអនុវត្តគោលនយោបាយត្រួតពិនិត្យអាវុធរបស់ខ្លួន។

ការដែលថៃប្រើ F-16 ឈ្លានពានកម្ពុជា បើអាមេរិករកឃើញរំលោភកិច្ចព្រមព្រៀងនឹងចាត់វិធានការ

បើតាមកិច្ចព្រមព្រៀងលក់អាវុធសហរដ្ឋអាមេរិកលក់យន្តហោះ F-16 ទៅឱ្យប្រទេសដទៃតែងតែចងលក្ខខណ្ឌដ៏តឹងរ៉ឹងភ្ជាប់មកជាមួយដោយបញ្ជាក់ថា អាវុធទាំងនោះមិនអាចយកទៅប្រើប្រាស់សម្រាប់ធ្វើសង្គ្រាមឈ្លានពានប្រឆាំងនឹងប្រទេសដទៃបានទេ លើកលែងតែមានការអនុញ្ញាតច្បាស់លាស់ពីអាមេរិក។ ហើយ F-16 ត្រូវតែប្រើប្រាស់សម្រាប់ការពារខ្លួន ឬក្នុងគោលបំណងយោធាដែលបានកំណត់ទុកជាមុននៅក្នុងកិច្ចព្រមព្រៀង។ 

ការដែលថៃប្រើ F-16 ឈ្លានពានកម្ពុជា បើអាមេរិករកឃើញរំលោភកិច្ចព្រមព្រៀងនឹងចាត់វិធានការ

ក្នុងករណីនេះប្រសិនបើសហរដ្ឋអាមេរិកធ្វើការស៊ើបអង្កេត ហើយរកឃើញថាថៃបានបំពានលក្ខខណ្ឌនៃការប្រើប្រាស់យន្តហោះ F-16 សហរដ្ឋអាមេរិកនឹងមានវិធានការតាមនីតិវិធីដែលខ្លួនធ្លាប់ធ្វើកន្លងមក៕

ការដែលថៃប្រើ F-16 ឈ្លានពានកម្ពុជា បើអាមេរិករកឃើញរំលោភកិច្ចព្រមព្រៀងនឹងចាត់វិធានការ