កុំច្រឡំស្ពានកំពង់ក្ដី នេះគឺជាស្ពានទ័ព សង់លើដងផ្លូវបុរាណមួយ ចេញពីអតីតរាជធានីអង្គរ ទៅកាន់រាជធានីភីម៉ាយ បច្ចុប្បន្ននៅប្រទេសថៃ

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 15 មករា 2023
កុំច្រឡំស្ពានកំពង់ក្ដី នេះគឺជាស្ពានទ័ព សង់លើដងផ្លូវបុរាណមួយ ចេញពីអតីតរាជធានីអង្គរ ទៅកាន់រាជធានីភីម៉ាយ បច្ចុប្បន្ននៅប្រទេសថៃ

កុំច្រឡំស្ពានកំពង់ក្ដី នេះគឺជាស្ពានទ័ព (ស្ពានទិព្វ ឬ ស្ពានធំ) មានបណ្តោយ១៤៨ម ទទឹង១៥មកំពស់១០ម មានទ្វារទឹក៣៤ (34 arches) ឋិតនៅភូមិ ឃុំជើងទៀន ស្រុកចុងកាល់ ខែត្រឧត្តរមានជ័យ សង់អំពីថ្មបាយក្រៀម (Laterite) មានបង្កាន់ដៃនាគធ្វើអំពីថ្មភក់។ ស្ពានទ័ពកំពុងប្រឈមនឹងបញ្ហាទ្រុឌទ្រោមរចនាសម្ព័ន្ធជាច្រើន ពិសេសផ្នែកខាងកើតស្ពាន។

ស្ពាននេះត្រូវបានសាងសង់ឡើងនៅចុងស.វទី១២ ក្នុងរាជព្រះបាទជ័យវរ័្មនទី៧ ស្ថិតនីលើដងផ្លូវបុរាណមួយ ចេញពីអតីតរាជធានីអង្គរ (សៀមរាប) ទៅកាន់រាជធានីភីម៉ាយ (បច្ចុប្បន្ននៅប្រទេសថៃ)។

កុំច្រឡំស្ពានកំពង់ក្ដី នេះគឺជាស្ពានទ័ព សង់លើដងផ្លូវបុរាណមួយ ចេញពីអតីតរាជធានីអង្គរ ទៅកាន់រាជធានីភីម៉ាយ បច្ចុប្បន្ននៅប្រទេសថៃ

អស់រយៈពេលជាច្រើនសតវត្សរ៍ សសរស្ពាន ពិសេសផ្នែកខាងកើតបានសឹករេចរិលដោយសារចរន្តទឹកហូរខ្លាំងធំ ហូរនាំដីល្បាប់មកចាក់បន្តលុបសសរស្ពាន រហូតដល់កម្ពស់ ប្រមាណ៤ម៉ែត្រ។ 

លើសពីនេះ ដោយសារតែការដុះព្រៃយ៉ាងក្រាស់ និងខ្វះការថែទាំធ្វើឱ្យថ្មភក់ដងខ្លួននាគមួយចំនួនត្រូវគេសំលៀងកាំបិត ឬបំបែកជាផ្នែកៗ។

កុំច្រឡំស្ពានកំពង់ក្ដី នេះគឺជាស្ពានទ័ព សង់លើដងផ្លូវបុរាណមួយ ចេញពីអតីតរាជធានីអង្គរ ទៅកាន់រាជធានីភីម៉ាយ បច្ចុប្បន្ននៅប្រទេសថៃ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាប់ផ្តើមអភិរក្ស និងជួលជុលដោយផ្នែក ក្នុងដំណាក់កាលទី១ នាឆ្នាំ២០១៥ នៅផ្នែកខាងលិច និងដំណាក់កាលទី២ នាឆ្នាំ២០១៦ នៅផ្នែកខាងកើត ក្រោមគម្រោងឧបត្ថម្ភថវិកាជាតិឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដំណាក់កាលទី២នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអភិរក្ស និងជួសជុលសសរស្ពានលេខ២ ដល់លេខ៤(រាប់ពីជើងទៅត្បូង) និងរៀបចំតួនាគមួយចំនួនផ្នែកខាងលើស្ពានប្រវែង៥០ម៉ែត្រ៕ ឯកសារ

កុំច្រឡំស្ពានកំពង់ក្ដី នេះគឺជាស្ពានទ័ព សង់លើដងផ្លូវបុរាណមួយ ចេញពីអតីតរាជធានីអង្គរ ទៅកាន់រាជធានីភីម៉ាយ បច្ចុប្បន្ននៅប្រទេសថៃ កុំច្រឡំស្ពានកំពង់ក្ដី នេះគឺជាស្ពានទ័ព សង់លើដងផ្លូវបុរាណមួយ ចេញពីអតីតរាជធានីអង្គរ ទៅកាន់រាជធានីភីម៉ាយ បច្ចុប្បន្ននៅប្រទេសថៃ