អប្សរានៅក្រោមដើមឈើកំពុងរង់ចាំមុខត្រឡប់មកវិញ បន្ទាប់ពីរបេះបាត់ជាច្រើនថ្ងៃនៅព្រៃតំបន់អង្គរ

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 11 តុលា 2022
អប្សរានៅក្រោមដើមឈើកំពុងរង់ចាំមុខត្រឡប់មកវិញ បន្ទាប់ពីរបេះបាត់ជាច្រើនថ្ងៃនៅព្រៃតំបន់អង្គរ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានជំនាញគ្រោងបិទផ្ទៃមុខអប្សរាដែលរបេះចេញពីរូបរាងឡើងវិញ នៅពេលអាកាសធាតុអំណោយផល ជារួមនៅពេលដែលទីតាំងថ្មដែលរបេះនោះស្ងួតល្អវិញ។

អប្សរានៅក្រោមដើមឈើកំពុងរង់ចាំមុខត្រឡប់មកវិញ បន្ទាប់ពីរបេះបាត់ជាច្រើនថ្ងៃនៅព្រៃតំបន់អង្គរ

ផ្ទៃមុខអប្សរាដែលរបេះនោះពុំមានអ្នកណាដាប់ ឬលួចយកនោះទេគឺកាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ភ្នាក់ងារទេសចរណ៍បានប្រទះឃើញផ្ទៃមុខអប្សរាដែលមានទីតាំងនៅជិតដើមត្រាង ដែលជាទីអ្នកទេសចរចូលចិត្តថតរូបភាព មានឫសឈើធំតោងលើរោងទងប្រាសាទនោះបានរបេះចេញពីទីតាំងដើមព្រោះតែកត្តាអាយុកាល និងអម្មជាតិ។

អប្សរានៅក្រោមដើមឈើកំពុងរង់ចាំមុខត្រឡប់មកវិញ បន្ទាប់ពីរបេះបាត់ជាច្រើនថ្ងៃនៅព្រៃតំបន់អង្គរ

បច្ចុប្បន្នផ្ទៃមុខដែលជ្រុះនោះ ត្រូវបានរក្សាទុកនៅទីមានសុវត្ថិភាព និងរង់ចាំពេលវេលាអំណោយផលអាកាសធាតុល្អឡើងវិញក្រុមការងារភាគីឥណ្ឌាដែលសហការជួសជុលប្រាសាទតាព្រហ្មនឹងយកមកបិទឡើងវិញ៕  រំចង់