សិលាចារឹកមួយនៅក្នុងទឹកទន្លេ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមានអាយុកាល១៣០០ឆ្នាំ ត្រូវបានអ្នកស្រាវជ្រាវផ្នែកវប្បធម៌បុរាណបានរកឃើញកាលពីពេលថ្មីៗនេះ។
លោកសាស្ត្រាចារ្យ វង់ សុធារ៉ា បានថ្លែងថា សិលាចារឹកនេះមានអាយុកាលជាង ១៣០០ឆ្នាំ លោកហៅឈ្មោះកន្លែងនេះថា ព្រះតីរថ: (ព្រះកំពង់ទឹក)។ សិលាចារឹកនេះមានអត្ថន័យថា ជាព្រះរាជាឱង្ការនៃព្រះមហាក្សត្រដែលបានចារឹកទុកក្នុងព្រះកំពង់នេះ ដែលទាក់ទងនឹងប្រជាជនទូទៅមកប្រារព្ធពិធី ឬបូជានៅកន្លែងស័ក្តិសិទ្ធិនេះ (ទន្លេនេះប្រៀបបីដូចជាទន្លេគង្គានៃប្រទេសឥណ្ឌាអ៊ីចឹងដែរម)។
ហើយចំណុចដែលទន្លេមេគង្គ និងទន្លេសេកុង ទន្លេសេសានហូរមកប្រសប់គ្នានេះកើតជាព្រែកបែក ទើបបានជាមានឈ្មោះ ស្រុកថាឡាបរិវ៉ាត់នៃខេត្តស្ទឹងត្រែងនៅប្រទេសកម្ពុជារហូតដល់សព្វថ្ងៃនេះ៕