លោកតា​អាយុ ៧២​ឆ្នាំ​បើករថយន្តទំនើបបុកម្ដាយនិងកូនតូចកំពុងជិះម៉ូតូបណ្តាលឱ្យស្លាប់ទាំងពីរ

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 3 មករា 2023
លោកតា​អាយុ ៧២​ឆ្នាំ​បើករថយន្តទំនើបបុកម្ដាយនិងកូនតូចកំពុងជិះម៉ូតូបណ្តាលឱ្យស្លាប់ទាំងពីរ

ម្ដាយកូនពីរនាក់កំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​ផ្លូវក៏​ស្រាប់តែ​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡង់​គ្រី​ស័​រ បើក​បុក​ពេញទំហឹង​បណ្ដាល​ឱ្យ​ស្លា​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២២ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ថ្មី ស្ថិត​ក្នុងភូមិ​បុស​ថ្លាន់ ឃុំ​ស្វាយ​ទាបស្រុក​ចំការលើ​។ 

លោកតា​អាយុ ៧២​ឆ្នាំ​បើករថយន្តទំនើបបុកម្ដាយនិងកូនតូចកំពុងជិះម៉ូតូបណ្តាលឱ្យស្លាប់ទាំងពីរ

លោក សន ពុទ្ធ​ថា អធិការរង​នគរបាល​ស្រុក​ចំការលើ បានឱ្យ​ដឹង​ថា ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម្ដាយ​និង​កូន បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង​អែប​ស្ដាំ​ដៃ ចំណែក​រថយន្ត​វិញ​បាន​បើក​ក្នុង​ទិស​ដៅ​ច្រាស​គ្នា​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​ម៉ូតូ​ពេញទំហឹង​ជា​ហេតុ​ធ្វើ​ឲ្យ​ម្ដាយ​និង​កូន​ប្លោង​ចេញពី​ម៉ូតូ​បាត់បង់​ជីវិត​។ រីឯរថយន្ត​នោះ​រេចង្កូតធ្លាក់​ផ្លូវ​ទៅ​បុក​ដើមឈើ​​បាក់អស់​មួយ​ដើម​ទៀត ទើប​ទៅ​មុខ​លែង​រួច ​អ្នក​បើករថយន្ត​វ័យ​៧២​ឆ្នាំ​ក៏​ត្រូវ​បាន​កម្លាំង​ជំនាញ​ចរាចរណ៍​ធ្វើការ​ឃាត់ខ្លួន​ផង​ដែរ​។

លោកតា​អាយុ ៧២​ឆ្នាំ​បើករថយន្តទំនើបបុកម្ដាយនិងកូនតូចកំពុងជិះម៉ូតូបណ្តាលឱ្យស្លាប់ទាំងពីរ

សូម​បញ្ជាក់​ថា ចំណុច​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​នៅ​ស្ដាំ​ដៃ​ម៉ូតូ ហើយ​ស្ថិត​នៅ​ចំណុច​ផ្លូវ​រាង​កោង​ទៀត​ផង​។ រថយន្ត​បង្ក​ខាងលើ​ម៉ាក TOYOTA LAND CRUISER ពណ៌​ខ្មៅពាក់​ស្លាក​លេខ ភ្នំពេញ​.2AK- 2546 បើកបរ​ដោយ​ឈ្មោះ លឹ​ម តារា​មា​ណី ភេទ​ប្រុស អាយុ​៧២​ឆ្នាំ អ្នក​រួម​ដំណើរ​ម្នាក់​មានឈ្មោះ លឹ​ម ទេវី ភេទ​ស្រី អាយុ​៦៦​ឆ្នាំ ទាំង​០២​នាក់​រស់នៅ​ភូមិ​១១ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ​

លោកតា​អាយុ ៧២​ឆ្នាំ​បើករថយន្តទំនើបបុកម្ដាយនិងកូនតូចកំពុងជិះម៉ូតូបណ្តាលឱ្យស្លាប់ទាំងពីរ

ម៉ូតូ​០១​ ម៉ាក​វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខកំពង់ចាម​1I-0704 បើកបរ​ដោយ​ឈ្មោះ ហ៊​ន ញ៉ា​ញ់ ភេទ​ស្រី អាយុ​២៩​ឆ្នាំ អ្នក​រួម​ដំណើរ​ម្នាក់​មានឈ្មោះ អេ​ន ឆេ​ង​គ័​ង្គ ភេទ​ប្រុស អាយុ​០៤​ឆ្នាំ ទាំង​០២​នាក់​រស់នៅ​ភូមិ​បុស​ថ្លាន់ ឃុំ​ស្វាយ​ទាបស្រុក​ចំការលើ ខេត្តកំពង់ចាម៕ រំចង់