តារាសម្ដែងស្រី Patricia Good និងគូស្នេហ៍មកពីត្រកូលសេដ្ឋី Note Vises បានប្រារព្ធពិធីមង្គលការតាមប្រពៃណីរួចរាល់ហើយនៅថ្ងៃទី២០ ខែធ្នូនេះ។
កម្មវិធីក្នុងថ្ងៃនេះគឺរៀបចំឡើងជាលក្ខណៈគ្រួសារដោយមានការចូលរួមពីចាស់ទុំនិងសាច់ញាតិទាំងសង្ខាង ដែលរួមមានតារាសម្ដែង Chompoo Araya ដែលត្រូវជាបងថ្លៃរបស់កូនកំលោះផងដែរ។ ដោយឡែកនៅថ្ងៃទី២២ ខែធ្នូ ខាងមុខទើបពួកគេរៀបចំពិធីជប់លៀងជាកិច្ចបង្ហើយ។
នៅក្នុងពិធីនេះដែរ គូស្នេហ៍ទាំងពីរបានបង្ហើបថាពួកគេមានគម្រោងយកបុត្រក្នុងពេលឆាប់ៗនេះតែម្ដង ដោយ Pat ក៏ប្រាប់ដែរថានាងបានត្រៀមខ្លួនរួចរាល់។ ចំណែកគម្រោងក្រេបទឹកឃ្មុំគឺនឹងធ្វើដំណើរទៅប្រទេសអ៊ីតាលី នៅក្នុងពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីឆ្នាំក្រោយ៕