
លោកវរសេនីយ៍ឯក សូត្រ សំអុល មេបញ្ជាការវរសេតូច នគរបាលការពារព្រំដែនគោកលេខ ៨២៣ ប្រចាំទិសសំឡូតបានឱ្យដឹងថា ទោះបីបច្ចុប្បន្នយើងមានកិច្ចព្រមព្រៀង និងគោរពបទឈប់បាញ់ក៏ដោយ ក៏ជំហររបស់យើងនៅតែប្ដេជ្ញាចិត្តការពារដែនអធិបតេយ្យភាពកម្ពុជា ពុំមានការធ្វេសប្រហែសឡើយ។

លោកមេបញ្ជាការរូបនេះបានបញ្ជាក់ថា បច្ចុប្បន្នច្រកតំបន់ ៤០០ ត្រូវបានបិទទាំងស្រុង ដោយពុំមានការអនុញ្ញាតឱ្យនរណាម្នាក់ឆ្លងកាត់ទាំងភាគីកម្ពុជា និងភាគីថៃ លុះត្រាណាមានបទបញ្ជាថ្មីពីថ្នាក់ដឹកនាំ៕



