ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចលោកស្រី ម៉ែន សំអន និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា ព្រមទាំងថ្នាក់ដឹកនាំខេត្តសៀមរាបថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិ។
គួរបញ្ជាក់ថា ពិធីរំលឹកគុណអង្គរ មានចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែធ្នូ ដែលក្នុងព្រឹត្តិការណ៍នេះ មានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី ការតាំងពិព័ណ៌បង្ហាញសមិទ្ធផលការងាររយ:ពេល ៣០ឆ្នាំកន្លងមក និងស្នាដៃសិល្បៈជាច្រើនដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ៕ រំចង់