ក្រសួងបរិស្ថានបាននឹងកំពុងតែហាមឃាត់ការនាំចូលផលិតផលផ្លាស្ទិកដែលលើសពីកំរាស់ស់លើសពី ០.០៣មីលីម៉ែត្រ។ ការធ្វើដូច្នេះ ដោយសារតែប្លាស្ទិក បង្កបញ្ហាប្រឈមខ្លាំង និងត្រូវដោះស្រាយបន្ទាន់ ក្នុងនោះរួមមាន ថង់ប្លាស្ទិក និងផលិតផលប្លាស្ទិកបម្រើសេវាអាហារ-ភេសជ្ជៈ។ម្យ៉ាងវិញទៀត ចំនួនប្លាស្ទិកនៅប្រទេសកម្ពុជាមានការកើនឡើងរហូតដល់ជាង៤លានតោន ក្នុងមួយឆ្នាំ។
នេះបើតាមការលើកឡើងរបស់លោក ប៉ាក សុខារ៉ាវុត វុត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ការកាត់បន្ថយការប្រើប្រាស់ផលិតប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណង់ប្លាស្ទិក សម្រាប់រយៈពេលខ្លី» កាលពីថ្ងៃទី១២ ធ្នូ ២០២២។
ជាមួយគ្នានេះក្រសួងបរិស្ថានមានអនុក្រឹត្យ ហាមឃាត់នាំចូលផលិតផលផ្លាស្ទិកដែលមានពីកម្រាស់លើសពី ០.០៣មីលីម៉ែត្រ ថែមទាំងជំរុញការផលិតផលិតផលជីវប្លាស្ទិក និងអនុវត្តតាមគោលការណ៍ 4R គឺការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ ការកែច្នៃ និងការបដិសេដ។
គួររម្លឹកថា គិតត្រឹមឆ្នាំ២០១៥ នៅលើសាកលលោក មានផលិតផលប្លាស្ទិកសរុបប្រមាណ៨.៣ពាន់លានតោន ហើយផលិតផលប្លាស្ទិកជាង ៤០០លានតោន ត្រូវបានផលិតជារៀងរាល់ឆ្នាំ។ក្នុងមួយឆ្នាំ មានសំណល់ប្លាស្ទិក ប្រមាណពី ៨ ទៅ៩លានតោន បានហូរចូលទៅក្នុងសមុទ្រ ក្នុងនោះ សំណល់ប្លាស្ទិកដែលប្រមូលបានត្រឹមតែ ៩%ប៉ុណ្ណោះ ដែលត្រូវបានកែច្នៃ៕ រំចង់