កាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃអង្គារ ទី២៩ វិច្ឆិកា ២០២២ បានចុះផ្សាយថា បន្ទាប់ពីការវះកាត់ពិនិត្យសាកសពអណ្តើកញីមួយអាយុ ២០ឆ្នាំ ដែលបានអណ្តែតមកទើរលើឆ្នេរកណ្ណារី នៃខេត្តChon Buri ប្រទេសថៃ កាលពីថ្ងៃអាទិត្យ ទី២៧ វិច្ឆិកា ២០២២ នោះមក អ្នកឯកទេសបានឱ្យដឹងថា អណ្តើកនេះស្លាប់ព្រោះស្លាក់នឹងសម្រាមជាង ២គីឡូដែលវាបានលេបចូលក្នុងនោះមានសំណល់សំណាញ់នេសាទជាង ១០០ ក្រាម និងគ្រឿងផ្លាស្ទិកនានាជាច្រើន៕ រំចង់