ហ្វីលីពិន៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនកូរ៉េ KOREA AIR បានគ្រោះថ្នាក់នៅពេលចុះចតនៅទីក្រុងសេប៊ូ(CEBU) នៃប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃអាទិត្យ ទី២២ តុលា ២០២២។
ប្រភពព័ត៌មានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យយន្តហោះនេះ មានបញ្ហាក្នុងការចុះចត គឺដោយសារតែមានភ្លៀងខ្លាំង និងមានរន្ទះចុះអាប់ពិបាកមើល។
សូមបញ្ជាក់ថា យន្តហោះ KOREA AIR A330 បានហោះចេញពីព្រលានយន្ត ហោះអ៉ីនឆន់ឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន ដោយមានផ្ទុកអ្នកដំណើរ ចំនួន162នាក់ អ្នកបើកយន្តហោះ និងនារីអូតែស សរុបចំនួន11នាក់ ត្រូវបានជួយសង្រ្គោះទាំងអស់ ដោយមិនមានអ្នករងរបួស ឬក៏គ្រោះថ្នាក់នោះទេ។ ចំណែកយន្តហោះខូចខាតផ្នែកក្រោមខាងមុខ៕ រចង់