ការគាំងប្រព័ន្ធ Office 365 របស់ក្រុមហ៊ុន Microsoft បានបណ្តាលឱ្យក្រុមហ៊ុនអាកាសចរណ៍តម្លៃធូរ Frontier Airlines និងក្រុមហ៊ុនប្រកួតប្រជែងមួយចំនួនជួបប្រទះការពន្យារពេលយ៉ាងយូរ និងបានផ្អាកការហោះហើរ។
ក្រុមហ៊ុន Frontier បានប្រកាសនៅលើគេហទំព័ររបស់ខ្លួន ហើយក្រុមហ៊ុននេះក៏បានបន្តទៀតថា "ប្រព័ន្ធរបស់យើងបច្ចុប្បន្នរងផលប៉ះពាល់ដោយសារបញ្ហាអាក់ខានរបស់ ក្រុមហ៊ុន Microsoft ក៏កំពុងប៉ះពាល់ដល់ក្រុមហ៊ុនផ្សេងទៀតផងដែរ" យើងសូមអរគុណចំពោះការអត់ធ្មត់របស់អ្នក។"
ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានផ្តល់ការបង្វិលប្រាក់ជូនអ្នកដំណើរដែលរងផលប៉ះពាល់ដោយការរំខាននេះ។ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានផ្តល់ការបង្វិលប្រាក់ជូនអ្នកដំណើរដែលរងផលប៉ះពាល់ដោយការរំខាននេះ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានរាយការណ៍ថា ក្រុមហ៊ុន Frontier បានស្នើសុំឱ្យផ្អាកការចាកចេញទាំងអស់របស់ខ្លួននៅទូទាំងសហរដ្ឋអាមេរិក។ បន្តិចក្រោយម៉ោង ១០ យប់ម៉ោងកណ្តាល FAA បានលើកលែងការផ្អាកជើងហោះហើរវិញសម្រាប់ Frontier។
បើយោងតាមទិន្នន័យរបស់ FlightAware, Frontier បានលុបចោលជើងហោះហើរចំនួន ១៣១ និងពន្យារពេល ២២៣ ជើងផ្សេងទៀតនៅថ្ងៃព្រហស្បតិ៍ ដែលប៉ះពាល់ដល់ជិត ៣០% នៃជើងហោះហើរសរុបរបស់ខ្លួន។
Microsoft បានរាយការណ៍នៅលើគេហទំព័ររបាយការណ៍ស្ថានភាពកម្មវិធី Azure cloud របស់ខ្លួនថា នៅប្រហែលម៉ោង ៦ ល្ងាចម៉ោងកណ្តាល សេវាកម្មបានដំណើរការមិនប្រក្រតីសម្រាប់អតិថិជនមួយចំនួននៅតំបន់កណ្តាលសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមានបញ្ហាក្នុងប្រតិបត្តិការគ្រប់គ្រងសេវាកម្ម និងការតភ្ជាប់។ ក្រុមហ៊ុនបានរកឃើញមូលហេតុ និងកំពុងធ្វើការដើម្បីដោះស្រាយ។ អ្នកនាំពាក្យរបស់ Microsoft មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំមតិយោបល់ទេ។ ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត រួមមាន United, Southwest និង American Airlines បានបញ្ជាក់ថា ពួកគេមិនរងផលប៉ះពាល់ដោយបញ្ហាអាក់ខាន៕