ភ្នំពេញ៖ បើកហាងម៉ាស្សា ប៉ុន្តែលួចលាក់បង្កប់សេវាផ្លូវភេទ ដោយមាននារីក្មេងៗចំនួន ៣នាក់ចាំទទួលភ្ញៀវរួមភេទម្តងតម្លៃចាប់ពី ២០-២៥ដុល្លារ ហើយលុយដែលបានពីសេវារួមភេទ ត្រូវបែងចែកគ្នាស្មើ លុះរឿងរ៉ាវបែកធ្លាយត្រូវសមត្ថកិច្ចជំនាញចុះបង្ក្រាប។
ការចុះបង្ក្រាបនេះបានធ្វើឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នៅត្រង់ចំណុចហាងម៉ាស្សាយេហោ «ស្រីល័ក្ខ កំពង់ចាម» មានទីតាំងស្ថិតនៅផ្ទះលេខ A1 ផ្លូវបេតុងលេខ៥០១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ។ លោកប្តីឈ្មោះប៉ែន សុភ័ណ្ឌ អាយុ៤១ឆ្នាំ។ ប្រពន្ធឈ្មោះ ដន់ ស្រីល័ក្ខ អាយុ៤៣ឆ្នាំ។
បច្ចុប្បន្នជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ រីឯនាងៗម៉ាស្សា៣នាក់ ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕រំដួល