ស្ត្រីវ័យក្មេងពីរនាក់ត្រូវបានចាប់ខ្លួនដាច់ដោយឡែកពីគ្នាពីបទជាប់ពាក់ព័ន្ធក្នុងការទាក់ទាញក្មេងក្មេងស្រីកុលសម្ព័ន្ធមិនទាន់គ្រប់អាយុចំនួន ២៥នាក់ពីភាគខាងជើងប្រទេសថៃ លក់ផ្លូវភេទឱ្យជនជាតិចិននៅទីក្រុងបាងកក។
ប៉ូលីសមកពីផ្នែកប្រឆាំងការជួញដូរមនុស្ស (ATPD) បានចាប់ខ្លួន Nalatporn អាយុ ២២ឆ្នាំនៅហាងម៉ាស្សាមួយកន្លែងក្នុងស្រុក Muang នៃខេត្ត Suphan Buri កាលពីថ្ងៃព្រហស្បតិ៍។ Panida អាយុ ២១ ឆ្នាំត្រូវបានចាប់ខ្លួននៅខុនដូមួយក្នុងសង្កាត់ Huai Khwang នៃទីក្រុងបាងកកនៅថ្ងៃដដែល។ នាមត្រកូលរបស់ពួកគេមិនត្រូវបានបង្ហាញឱ្យដឹងទេ។
ស្ត្រីទាំងពីរនាក់ត្រូវបានតុលាការព្រហ្មទណ្ឌកម្រិតស្រាលចេញដីកាចាប់ខ្លួនពីបទជួញដូរមនុស្ស ដោយធ្វើសញ្ចារកម្មកុមារអាយុក្រោម ១៥ ឆ្នាំ ប៉ុន្តែក្រោម ១៨ ឆ្នាំទៅជាពេស្យាចារ និងរកប្រាក់ចំណេញពីការជួញដូរផ្លូវភេទ។
សូមបញ្ជាក់ថា ស្ត្រី៥នាក់អាយុក្រោម១៨ឆ្នាំត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុនដោយចោទប្រកាន់ពីបទសញ្ចារកម្ម។ ប៉ូលិសបាននិយាយថា ជនសង្ស័យទាំង៥នាក់ និងអ្នកផ្សេងទៀតបានទិញទូរស័ព្ទដៃសម្រាប់ក្មេងស្រី ហើយនាំពួកគេទៅលេងកន្លែងផ្សេងៗក្នុងទីក្រុងបាងកក មុនពេលនាំពួកគេទៅសណ្ឋាគារដើម្បីលក់ផ្លូវភេទឱ្យអតិថិជនជនជាតិចិន៕