ស្លាប់ ៦១ នាក់ករណីធ្លាក់យន្តហោះមួយគ្រឿងនៅប្រទេសប្រេស៊ីល

ពិភពលោក
ថ្ថ្ងៃអាទិត្យ 11 សីហា 2024
ស្លាប់ ៦១ នាក់ករណីធ្លាក់យន្តហោះមួយគ្រឿងនៅប្រទេសប្រេស៊ីល

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់នៅក្បែរទីក្រុង Sao Paulo ភាគខាងអាគ្នេយ៍ប្រទេសប្រេស៊ីលនៅថ្ងៃសុក្របណ្ដាលឱ្យអ្នកដំណើរ៦១នាក់បានស្លាប់។ 

យន្តហោះដឹកអ្នកដំណើរដែលបានជួបគ្រោះថ្នាក់ខាងលើ មានលេខសម្គាល់ជើងហោះហើរ ២២៨២ ហើយនិងមានផ្ទុកមនុស្សសរុបចំនួន ៦១នាក់ ដោយនោះក្នុងរួមមានទាំងក្រុមអ្នកបើកបរនិងអ្នកជំនួយការចំនួន ៤នាក់ផង។ 

ស្លាប់ ៦១ នាក់ករណីធ្លាក់យន្តហោះមួយគ្រឿងនៅប្រទេសប្រេស៊ីល


ជុំវិញឧប្បត្តិហេតុនេះ ប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុនអាកាសចរណ៍ Voepass បានថ្លែងបង្ហាញការសោកស្តាយជាខ្លាំងក្រោយបានទទួលដំណឹងថា ពុំមានអ្នកដំណើរណាមួយនៅរស់រានមានជីវិត ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងបន្តការរុករកនៅកន្លែងកើតហេតុ ស្របពេលការស៊ើបអង្កេតក៏កំពុងត្រូវបានគេធើ្វឡើងទន្ទឹមគ្នាផងដែរ។ 

ស្លាប់ ៦១ នាក់ករណីធ្លាក់យន្តហោះមួយគ្រឿងនៅប្រទេសប្រេស៊ីល

យោងតាមទិន្នន័យសកម្មភាពហោះហើររបស់យន្តហោះដឹកអ្នកដំណើរប្រភេទ ATR 72-500 ដែលផលិតដោយក្រុមហ៊ុនផលិតហោះហើរបារាំង ATR បានបង្ហញពីបញ្ហារអាក់រអួលធ្ងន់ធ្ងរផ្នែកបច្ចេកទេសនៅអំឡុងការហោះហើរ ដែលញាំងឱ្យយន្តហោះនេះត្រូវបាត់បង់លំនឹង និងបានដាំក្បាលចុះទៅក្រោមយ៉ាងរហ័សក្នុងរយៈកម្ពស់ជាង ១៧០០០ហ្វីត នៅត្រឹមពេលតែមួយនាទី។ តែយ៉ាងណាមិញ ការពិតជាក់ស្តែងបែបណានោះ គេនៅពុំទាន់ហ៊ានអះអាងច្បាស់លាស់នៅឡើយទេ ដោយចាំបាច់ត្រូវរងចាំលទ្ធផលស៊ើបអង្កេតរបស់អ្នកជំនាញ៕